គយ​នៅ​ច្រកព្រំដែន​ទាំងអស់​នៅ​ខេត្ត​យូ​ន​ណាន នឹង​ជំរុញ​សេវា​បោសសម្អាត​គយ

ភ្នំពេញ: បច្ចុប្បន្ននេះ នៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ខេត្ត​យូ​ន​ណាន បានប្រកាស​លិ​ខិ​ត​អំពី "​ការពង្រឹង​ការសាងសង់​នៃ​ច្រកព្រំដែន ដើម្បី​ជំរុញ​សេវា​ឆ្លងកាត់​គយ​នៃ​ខេត្ត​យូ​ន​ណាន​"​។ ក្នុង​លិខិត​នេះ បាន​លើកឡើងថា ឆ្លងតាម​ការសាងសង់​នៃ​ច្រកព្រំដែន និង​ការសាងសង់​នៃ​សេវា​ឆ្លងកាត់​គយ​ខេត្ត​យូ​ន​ណាន នឹង​បង្កើន​ការកសាង​នៃ​ស្ថាប័ន​មាន​ពាក់ព័ន្ធ​នានា ដើម្បី​បង្កើន​កំរិត​សេវា​គយ​នៃ​ខេត្ត​យូ​ន​ណាន គាំទ្រ​ដល់​ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​បើកចំហ​នៃ​ខេត្ត​យូ​ន​ណាន ហើយនឹង​ព្យាយាម ដើម្បី​ជំរុញ​សេវា​បោស សម្អាត​គយ​មួយ​បញ្ឈប់​នៅ​គ្រប់​ច្រកព្រំដែន​នៃ​ខេត្ត​យូ​ន​ណាន​។​

ការ​បោសសម្អាត​គយ​ដោយ​គ្មាន​ក្រដាស​៖
​ក្នុង​លិខិត​នេះ បាន​លើកឡើងថា ខេត្ត​យូ​ន​ណាន នឹង​បង្កើន​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ច្រកព្រំដែន និង​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ និង​លក្ខ​ខ័​ណ្ឌ​ចរាចរណ៍​នៃ​ច្រកព្រំដែន ធ្វើ​សមាហរណកម្ម ចំពោះ​ធនធាន ដែលមាន​ស្រាប់​ដើម្បី​ចែករំលែក​គ្នា​។ ទន្ទឹមនឹងនេះ បើក​ច្រក​មួយចំនួនទៀត ដែល​អាច​បើកចំហ​ចំពោះ​មនុស្ស និង​ទំនិញ​ពី​ប្រទេស​ទី​បី បន្ថែម​ច្រក​ផ្លូវដែក ផ្លូវអាកាស និង​ផ្លូវទឹក​នៅ​ទីក្រុង តាម​ព្រម​ដែន​ខ្លះ អភិវឌ្ឍ​សេវា​របាយការណ៍​គយ អធិការកិច្ច ប្តូរប្រាក់ បង់ប្រាក់​ពន្ធ​តាម​អ៊ី​ធឺ​ណិ​ត ដើម្បី​សម្រេចការ​បោសសំអាត​គយ ដោយ​គ្មាន​ក្រដាស​។​

​ក្នុង​លិខិត​នេះ នៅបាន​លើកឡើងថា ខេត្ត​យូ​ន​ណាន ត្រូវ​ជំរុញ​ការអនុវត្ត​នៃ​ការ​ទិដ្ឋាការ ពេលមកដល់ ការតភ្ជាប់​គ្នា​នៃ​ជើងហោះហើរ ការហោះហើរ Dolton និង​ការឆ្លងកាត់​ដោយ​គ្មាន​ទិដ្ឋាការ​ក្នុង ៧២​ម៉ោង ជាដើម​។​

​កសាង​វេទិកា​សេវា "​បង្អួច​តែមួយ​"៖
​នៅក្នុង​ការ​ព​ន្លឿ​ន​ការសាងសង់​ច្រក​អេឡិចត្រូនិក ខេត្ត​យូ​ន​ណាន នឹង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​នយោបាយ “១” ទាំងបី ដែល​មានន័យថា អ្នកទេសចរ  និង​អ្នកជំនួញ នឹង​ឆ្លងដែន​ដោយ​របាយការណ៍​គយ តែ ១​លើក ទទួល​អធិការកិច្ច តែ ១​លើក និង​ចូល​ឆ្លង ១​លើក ព្យាយាម ដើម្បី​សម្រេច​វេទិកា​សេវា "​បង្អួច​តែមួយ​" ក្នុង​ចុងឆ្នាំ​២០១៧​។
​ខេត្ត​យូ​ន​ណាន នឹង​អនុវត្ត​ការសាកល្បង​នៃ​កំណែទម្រង់​ខាង​ការ​បោសសម្អាត​គយ នៅ​ច្រក រួយ​លី ច្រក​ម៉ូ​ហាន់ ច្រក​ហឺ​ខូវ និង​ព្រលានយន្តហោះ​អន្តរជាតិ​ទីក្រុង​គុន​មី​ញ​។​

​លើសពីនេះ​ទៀត ខេត្ត​យូ​ន​ណាន នឹង​រៀប​ចំការ​ថ្លៃ​សេវា​ច្រក​នានា ដូចជា សេចក្តីប្រកាស​គយ អធិការកិច្ច បញ្ជូនបន្ត​ដឹកជញ្ជូន និង​វិស័យ​ដទៃទៀត ដើម្បី​បោះបង់​ថ្លៃ​សេវា ដែល​មិន​សម​ហេតុ​នៅក្នុង​ដំណើរ​នាំចូល និង​នាំចេញ​។ នៅពេល​ទទួល​អធិការ នឹង​លែង​ត្រូវការ​ថ្លៃ​សេវា​ក្នុង​ដំណើរ​ថ្លឹង​ទម្ងន់ បើក​ប្រអប់ និង​ជឹក​ប្រអប់ ជាដើម​។​

​ចំនួន​នៃ​ច្រក​បើកចំហ នឹង​ឡើងដល់​ចំនួន​៣០៖
​ដល់​ឆ្នាំ​២០២០ ចំនួន​នៃ​ច្រក​បើកចំហ​នៃ​ខេត្ត​យូ​ន​ណាន នឹង​ឡើងដល់​ចំនួន​៣០ បរិមាណ​នៃ​ការនាំចេញ​នាំចូល​នៅ​ច្រក​ខេត្ត​យូ​ន​ណាន​ទាំងអស់ នឹង​ហួស​ពី ៤​ម៉ឺន​លាន​យាន់ ហើយ​នឹងមាន​បរិមាណ​ដឹក​ជ​ញ្ចូ​ន​ជាង ៥០​លាន​តោន មាន​ចំនួន​អ្នក​ឆ្លងដែន​ជាង ៨០​លាន​នាក់ និង​មាន​ចំនួន​រថយន្ដ​ជាង ១០​លាន​គ្រឿង​។ ខេត្ត​យូ​ន​ណាន នឹង​តម្លើង​ឋានៈ​ជា​បន្តបន្ទាប់ ជា​ខេត្ត​ខ្លាំង​ខាង​កិច្ចការ​ច្រក ពី​ខេត្ត​ធំ​ខាង​កិច្ចការ​ច្រក​៕H/S

គយ​នៅ​ច្រកព្រំដែន​ទាំងអស់​នៅ​ខេត្ត​យូ​ន​ណាន នឹង​ជំរុញ​សេវា​បោសសម្អាត​គយ