ជិះម៉ូតូនិចជូនបងស្រីទៅផ្ទះ ត្រូវចោរភ្ជង់ប្លន់​បាត់នៅ​ខណ្ឌចំការមន​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដឹក​បងស្រី​ចេញពី​ញ៉ាំ​អាហារ​រួច ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្តុំ​ច្បារ​អំពៅ តែ​នៅ​ពេល​មក​ដល់​ផ្លូវ​ម៉ៅ​សេ​ទុង ក៏​លេចមុខ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​កាំ​ភ្លឺ​ង​ខ្លី​១​ដើម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ា​កនិច ពណ៌​.​ស​ស៊េរី​២០១៥ ពី​ជន​រង​គ្រោះ​បាន​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៦ តុលា​២០១៥ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ពឹង អៀវ​ស៊ា​ង អាយុ​២៥​ឆ្នាំ ជា​ជាងកាត់សក់ ស្នាក់​នៅផ្ទះ​នៅ​ក្បែរ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ក្នុង​សង្កាត់​ជ្រោយចង្វារ ។ 

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​និង​បងស្រី​២​នាក់ បាន​នាំ​គ្នា​ទៅ​ញាំ​អី​នៅ​ភោ​ជនី​ដ្ឋា​ន​ហេ​ប​ភី​នេស នៅ​ផ្លូវ​ត្រសក់ផ្អែម បន្ទាប់​ពី​ញាំ​អី​រួច ខ្លួន​ក៏​បាន​ជូន​បងស្រី​ទៅ​ផ្ទះ​នៅ​ម្តុំ​ច្បារ​អំពៅ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​.​ស ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-5245 ដោយ​ដឹក​បងស្រី​ទាំង​២​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​លេចមុខ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក និង MSX ពណ៌​.​ស និង​ម៉ាក FX ពណ៌​ក្រហម ដោយ​ប្រដាប់​ដោយ​កាំ​ភ្លាំង​ខ្លី​មួយ​ដើម បាន​មក​ធ្វើ​សកម្មភាព​ជិះ​មក​កាក់​ពីមុខ​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​បាន​សំរេច ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព