​អាជ្ញាធរ​ថៃ​ដោះ​លែង​អ្នកទោស​ខ្មែរ​​ប្រគល់ឱ្យ​​កម្ពុជា​​​តាម​ច្រក​ទ្វារ​​អន្តរជាតិ​​ជាំ​​

ខេត្ត​​ឧត្តរ​មាន​ជ័យ ៖ អ្នក​ទោស​ខ្មែរ​​២​នាក់​ ជាប់ចោទ​​ពី​បទ​ឆ្លង​ដែន​​ទៅ​កាប់​ឈើ​គ្រ​ញួ​ង​ ​ត្រូវ​បាន​​អាជ្ញាធរថៃ​​ធ្វើការ​ដោះ​​លែងវិញ​​ ដោយ​​ប្រគ​ល់ឱ្យខាង​​អាជ្ញាធរ​​កម្ពុជា​​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំសា​ងាំ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​តុលា ​២០១៥ ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​​ប្រី​យ៍ ស្រុក​អន្លង​វែង ខេត្តឧត្តរមានជ័យ​ ។

អ្នកទោស​ខ្មែរ​​ម្នាក់​ ក្នុង​ចំណោម​២​នាក់​ ឈ្មោះនុ​ត ទេព​ អាយុ​២១​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ខេត្តបាត់ដំបង​ បាន​រៀបរាប់​ថា មុន​ពេល​កើត​ហេតុ​ ពួក​ខ្លួន​មាន​​គ្នា​ជាង​១០​នាក់​ បាន​ធ្វើ​ដំណើរ​មក​កាន់​ស្រុក​ត្រពាំង​​ប្រាសាទ ខេត្តឧត្តរមានជ័យ ​កាលពី​ថ្ងៃ​ទី​១៥​ កញ្ញា​ ២០១៤ បន្ទាប់​មក​ មាន​មេខ្យល់​នាំ​ឡើង​​លើភ្នំ​ដងរែក ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ រុករក​កាប់​ឈើ​គ្រ​ញួ​ង ​។

​ប្រភពបន្តថា នៅ​​ពេល​ចូល​​ទៅ​ដល់​ក្នុង​ទឹកដី​ថៃ ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ក្រុម​មាន​ខ្លះ​កំពុង​តែ​​កាត់ឈើ​ និង​ខ្លះ​កំពុង​តែ​ជញ្ជូន​​ឈើ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៩​ កញ្ញា ២០១៤​ ស្រាប់តែ​មាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​បាញ់រះ​ជា​ច្រើន​គ្រាប់​ មាន​អ្នកខ្លះ​រង​របួស ​​ខ្លះ​ទៀត​ស្លាប់​​​ចោល​ប្រពន្ធ-​កូន ។ ដោយឡែក​ ខ្លួន​ត្រូវ​ទាហាន​ថៃ​ចាប់នាំ​ទៅដាក់​ក្នុង​ពន្ធ​ធានា​គា​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត​ប្រទេស​​ថៃ ​ទើប​ដោះ​លែង​វិញ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព