ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​ជាមួយរថយន្ត​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​ភ្លាម

ខេត្ត​កណ្តាល​​៖ នារី​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​ស្លាប់​នៅ​នឹង​កន្លែង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ តុលា នេះ ខណៈនារី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​នៅ​ចំណុច​មុខ​ផ្ទះ​លោក​សុខ ចំរើន ស្ថិតក្នុង​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

នារី​​រង​គ្រោះ​ឈ្មោះ​ពៅ ស្រី​រីន អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាកធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុយ​ហ្ស៊ិុយ​គីលែត ពណ៌ស អត់​ស្លា​ក​លេខ បើក​ដោយ​នារី​រង​គ្រោះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​គ្នាដែរ​​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​បាន​ឡើង​វ៉ា​រថយន្ត​បម្រុង​ទៅ​មុន​ ប៉ុន្តែ​ពេល​នោះ​រថយន្ត​បាន​ងាក​ចង្កូត​មក​ឆ្វេង​គេច​ជ​ង្ហុគដែល​នៅ​ខាង​ស្តាំ​ដៃ​បណ្តាល​ឱ្យ​ប៉ះ​ដៃ​​ចង្កូត​ម៉ូតូ​​ដួលខ្ទាត​នារី​រង​គ្រោះ​ចូល​​ក្រោម​កង់​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​តែ​ម្តង​។

ក្រោយ​កិន​មនុស្ស​ស្លាប់​ហើយ​ រថយន្ត​មិនបាន​ឈប់​ទេ គឺបាន​បន្ថែម​ល្បឿន​ទៅ​មុខ​បាត់​ស្រមោល​៕