មានអ្វីកើតឡើង នៅពេលយកកាមេរ៉ា ទៅថតជិត ហ្វូងសត្វពស់ កន្ទុយកណ្តឹង បែបនេះ? (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់មានឈ្មោះថា Michael Delaney បានបង្កើតវីដេអូ ដ៏គួរឲ្យរន្ធត់មួយ ដោយដាក់កាមេរ៉ា ភ្ជាប់ជាមួយ យន្តហោះបញ្ជា ដើម្បីថតយក ហ្វូងសត្វពស់កន្ទុយកណ្តឹង ជាច្រើនក្បាល។

មានអ្វីកើតឡើង នៅពេលយកកាមេរ៉ា ទៅថតជិត ហ្វូងសត្វពស់ កន្ទុយកណ្តឹង បែបនេះ? (មានវីដេអូ)

ជាមួយគ្នានេះដែរ ខណៈពេលដែល កាមេរ៉ាកំពុងថតយក ហ្វូងសត្វពស់ទាំងនោះ ពួកវាក៏បាន ហក់មកខាំកាមេរ៉ា រហូតដល់ធ្លាក់ទៅដី តែម្តង ដែលទិដ្ឋភាពនេះ ពិតជាធ្វើឲ្យ ភ័យបុកពោះ មែនទែន។

គួរបញ្ជាក់ផងដែរថា វីដេអូដែលបង្ហាញពី ទិដ្ឋភាពហ្វូងសត្វពស់ ដ៏គួរឲ្យរន្ធត់នោះ ត្រូវបានបង្ហោះ ទៅលើ គេហទំព័រ YouTube កាលពីថ្ងៃទី០៩ ខែតុលា កន្លងទៅនេះ ហើយមានអ្នកចូលទស្សនា រហូតដល់ទៅ ជិត ៤លានដង ឯណោះ៕

តោះ! ចង់ដឹងថា តើទិដ្ឋភាពនោះ គួរឲ្យភ័យខ្លាចយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត