សម្រាប់​ប្រិយមិត្ត​ដែល​ប្រើ​ប្រាស់ iOS 8.4.1 គួរតែ Update ទៅ​កាន់ iOS 9 ទៅ! (ស្វែង​យល់បន្ថែម)

នៅថ្ងៃនេះយើងខ្ញុំ នឹងធ្វើការ បកស្រាយ សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ iOS 8.4.1 ហើយ កំពុងតែ ទន្ទឹងរង់ចាំ កម្មវិធីសម្រាប់ ធ្វើការ Jailbreak។ លោកអ្នក កុំរង់ចាំ ទៀតអី ប្រព័ន្ធប្រតិបត្តិការ iOS 8.4.1 មិនមាន កម្មវិធីសម្រាប់ Jailbreak ឡើយ ព្រោះប្រព័ន្ធ ប្រតិបត្តិការ​ iOS 8.4.1 គ្រាន់តែជាគន្លឹះ សំខាន់មួយផ្នែក ដើម្បីអោយគេ អាចស្វែង រកចន្លោះ ប្រហោង Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9 ប៉ុណ្ណោះ។

សម្រាប់​ប្រិយមិត្ត​ដែល​ប្រើ​ប្រាស់ iOS 8.4.1 គួរតែ Update ទៅ​កាន់ iOS 9 ទៅ! (ស្វែង​យល់បន្ថែម)

ខ្ញុំគិតថា បើទោះបីជា អ្នកមិន ចង់ធ្វើការ Jailbreak ឬ ចង់ Jailbreak ក្តី អ្នកគួរ តែធ្វើការ Update ទៅកាន់ប្រព័ន្ធ ប្រតិបត្តិការ iOS 9 ក្នុង ជំនាន់ 9.0.2 ព្រោះអី វាពិត ជាមាន មុខងារច្រើន សមស្រប តាមតម្រូវការ អ្នកប្រើប្រាស់ ហើយណាមួយ វាក៏អាច Jailbreak បានស្រាប់ ដូច្នេះអ្នក មិនចាំបាច់ លំបាកឡើយ នៅពេលដែល អ្នកចង់ ធ្វើការ Jailbreak វានៅថ្ងៃ ណាមួយ។

ជាចុងក្រោយសម្រាប់មិត្តអ្នកអាន ដែលមានចម្ងល់ទាក់ទងនឹងការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 8.4.1 សូមកុំរង់ចាំ ទៀតអី ហើយ Apple ក៏បានបិទ មិនអោយ ធ្វើការ Restore ទៀតដែរ ដូច្នេះ Pangu មិនបង្កើត កម្មវិធីនេះ ឡើងឡើយ ប៉ុន្តែវា អាចនឹង TaiG ជាអ្នកបង្កើត តែបើនិយាយ អោយខ្លី ខណៈពេលនេះ iOS 8.4.1 អត់មាន កម្មវិធីសម្រាប់ Jailbreak ទេ។

  • ដោយ: Meng
  • 9:11 AM, 16 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ