ប្រថុយ​ជីវិត​ជួយ​ក្មេងស្រី​អាយុ ៣ ឆ្នាំ​ឲ្យ​ផុតពី​សេចក្តីស្លាប់ បាន​ឈ្មោះ​ជា នារី​ពីងពាង​

Sanofi

Chen Xiaoli បាន​ជាប់​ឈ្មោះ​ជា នារី​ពីងពាង បន្ទាប់ពី​នាង​ហ៊ាន​តោង​ឡើង​អគារ​ជាន់​ទី ៥ ដោយ​គ្មាន​បំពាក់​ឧបករណ៍​អ្វី​ទាំងអស់ ដើម្បី​ជួយ​ជីវិត​ក្មេងស្រី​អាយុ ៣ ឆ្នាំ​ម្នាក់ ។​

​ ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ Huizhou ខេត្ត Guangdong នា​វេលា​ម៉ោង ៩ ព្រឹក ដោយពេល​នោះ​មាន​ក្មេងស្រី​អាយុ ៣ ឆ្នាំ​ម្នា​ក់បាន​ធ្លាក់​ចេញ​តាម​បង្អួច​ពី​ជា​ន់ទី ៥ នៃ​អគារ​មួយ តែ​ដៃ​នាង​ជាប់​នឹង​របង ។ បន្ទាប់ពី​នាង Chen ឃើញបែបនេះ​ហើយ នាង​ក៏បាន​ដោះ​ស្បែកជើង ចេញ រួច​តោង​ឡើង​ទៅជា​ន់ទី ៥ ដោយ​គ្មាន​ភ័យខ្លាច​អ្វី​ឡើយ ។

ទោះជា​យ៉ាងណាក្តី អស់​រយៈពេល ៥០ នាទី នាង​ក៏​អស់​ថាមពល​ដោយសារ​ការ​ទ្រ​ក្មេងស្រី​តូច​នោះ ទើប​នាង​ស្រែក​ឲ្យ​រក​ជំនួយ ហើយ​បន្ទាប់ពី​អស់​ពេល ១០ នា​ទីន​ទៀត នាង​ក៏​អស់​ថាមពល​ហើយ​ធ្លាក់​ចុះក្រោម តែ​សំណាង​ប៉ូលីស​បានមក​ដល់​កន្លែង​កើតហេតុ ទើប​គ្មានអ្វី​ជា​គ្រោះថ្នាក់ ។​

បន្ទាប់ពី​ឃើញ​ទឹកចិត្ត​ដ៏​ក្លាហាន​នេះ គ្រួសារ​ក្មេងស្រី​ក៏បានផ្តល់​លុយកាក់​មួយចំនួន​ដល់​នាង តែ​នាង​បាន​បដិសេធ​មិន​យកលុយ​នោះទេ ។ នាង​បាន​ប្រាប់ថា វា​ក៏​មិនមែនជា​លើកដំបូង ដែល​នាង​ជួយ​ជីវិត​គេ​នោះដែរ ៕ ថា​វរិ​ទ្ធ​



  




Related