នគរបាលខណ្ឌ ទួលគោកចាប់ខ្លួន ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយធ្វើសកម្មភាព ប្លន់ម៉ូតូមិនសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំនោមបក្ខពួក ៦នាក់ ត្រូវបានកម្លាំងល្បាត របស់ខណ្ឌទួលគោក ដេញចាប់ បានភ្លាមៗ បន្ទាប់ពីដែញវាយប្លន់ មិនបានសំរេច នៅម៉ោង១និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយ មហាវិថី សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

បើតាមសំដីជនរងគ្រោះឈ្មោះ សន សូត្រ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅស្នាក់ ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនកើតហេតុគាត់ បានជិះម៉តូមួយគ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅស៊េរី២០១៣ ក្នុងគោលបំណង ទៅយកប្រពន្ធ ដែលធ្វើការនៅម្តុំមាត់ទន្លេ ដោយជិះតែម្នាក់ឯង តាមផ្លូវសហព័ន្ធរូស្ស៊ី លុះជិះមកដល់ជិត ស្ពានអាកាលតិចណូ ក៏លេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿង បានមកធ្វើការស្ទាក់វាយប្លន់ ដោយជនសង្ស័យ២នាក់ បានយកដែកទីប មកវាយក្បាលជនរងគ្រោះ តែដោយសារជនរងគ្រោះឃើញទាន់ បានគេចក៏បណ្តាលឲ្យត្រូវដៃ និងបែកកុង ទរ័ម៉ូតូ ហើយភ្លាមៗនោះ ជនរងគ្រោះបានស្រែកថា ចោរពេលនោះកម្លាំងល្បាត របស់ខណ្ឌទួលគោក ដែលល្បាតតាម ផ្លូវនោះ បានឮសំលេងស្រែកថា ចោរដូចនោះហើយក៏បាន ឃើញជនសង្ស័យ៦នាក់ ជិះម៉ូតូរត់ ហើយកម្លាំងល្បាត បានជិះដេញតាម តាំងពីស្ពានអាកាសតិចណូ ដល់សាលាខណ្ឌទួលគោកចាស់ ទើបចាប់បានជនសង្ស័យ២នាក់ រួមនិងម៉ូតូម៉ាក Nex ពណ៌ក្រហមមួយគ្រឿង ដែលមានស្លាលេខ ភ្នំពេញ 1CA-2287។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា បន្ទាប់ពីចាប់ហើយ កម្លាំងល្បាតបាននាំមកសួរនាំ នៅអធិការដ្ឋាន នគរបាលខណ្ឌ ទួលគោក បន្ទាប់ពីសួរនាំមួយសន្ទុះ ជនសង្ស័ទាំង២នាក់ ក៏បានសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាព វាយប្លន់យក ពិតប្រាកដមែន ហើយជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនៅអធិការដ្ឋាន គរបាលខណ្ឌទួលគោក រីឯបក្សពួក៤នាក់ទៀត ដែលរត់គេចនោះ ត្រូវបានខាងកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរក ដើម្បីតាមចាប់ខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្ត ៕