មន្រ្តីអាវុធហត្ថ ខេត្តកោះកុង បើកម៉ូតូបុករថយន្ត ដឹកផ្លែឈើ នៅផ្សារនាគមាស ជុងស្លាប់

ភ្នំពេញ : មន្រ្តីអាវុធហត្ថ ខេត្តកោះកុងម្នាក់ បានបើកម៉ូតូទៅបុក គូទរថយន្តដឹកផ្លែឈើ បណ្តាលឲ្យចំរនាំង ពីក្រោយត្រង់ បំពង់ក ប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង ៤ និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅផ្សារនាគមាស ផ្លូវ២៣០ កែង២៣១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ជនរងគ្រោះឈ្មោះ មាស សុខបូរី អាយុ២៣ឆ្នាំ មុខរបរ កងរាជអាវុធហត្ថខេត្តកោះកុង ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយក្រោយស្លាប់ សពត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ នៅវត្តទឹកថ្លា។

បើតាមសមត្ថកិច្ចមូលដ្ឋាន មូលហេតុដែលនាំឲ្យជនរងគ្រោះជួបគ្រោះថ្នាក់បែបនេះ គឺមកពីរថយន្តដឹកផ្លែឈើ បានឈប់ ដោយមិនដាក់ភ្លើងស៊ីញ៉ូ ។

ក្រោយកើតហេតុ រថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំការ ដោះស្រាយបន្តទៀត ៕