ចាប់គោយន្តមួយគ្រឿង ដឹកឈើប្រណិត ច្រើនសន្លឹក ខណៈគោយន្តនោះ ខូចកណ្តាលផ្លូវ

រតនគីរីៈ កម្លាំងរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តនិងកម្លាំង នគរបាលស្រុកអូរជុំ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា បានចាប់គោយន្តមួយគ្រឿង ដឹកឈើប្រណិតច្រើនសន្លឹកត្រង់ចំណុចចំការកៅស៊ូមួយកន្លែង មានចំងាយប្រមាណ៣០០ម៉ែត្រ ពីអធិការ ដ្ឋាននគរបាលស្រុកអូរជុំ ស្ថិតភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខណៈដែលគោយន្ត ដឹកឈើនោះមានទិស ដៅបើកចូលទីរួមស្រុកអូរជុំ ប៉ុន្តែខូច (ដាច់កង់ក្រោយខាងស្តាំ)។

បើតាមសមត្ថកិច្ចចុះប្រតិបត្តិការ ប្រាប់ឲ្យដឹងថាម្ចាស់គោយន្ត ដឹកឈើនេះមានឈ្មោះសុខ វុទ្ធី មានទីលំនៅ ទីរួមស្រុក អូរជុំមានមុខរបរ ជាឈ្មួញរកស៊ីឈើជាយូរមកហើយ។ សមត្ថកិច្ចខាងលើប្រាប់បន្តទៀតថា បន្ទាប់ពីធ្វើការត្រួត ពិនិត្យរួចឃើញឈើប្រណិតប្រភេទធ្នង់ជាច្រើនសន្លឹក។ ដោយគោយន្តដឹកឈើនោះ ខូចមន្ត្រីរដ្ឋបាលព្រៃឈើ បានយករថយន្តសណ្តោង អូសមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ចែងតាមច្បាប់ព្រៃឈើ ។ ជាការកត់ សំគាល់ក្នុងព្រឹកកើតហេតុ (ថ្ងៃទី១៤ ខែតុលា) នេះដែរគេឃើញប្រពន្ធលោកសុខ វុទ្ធី ចេញមុខមកសម្របសម្រួលជាមួយក្រុមសមត្ថកិច្ចអស់ពេលជាច្រើនម៉ោង (ដោះលែងក្រៅច្បាប់)ប៉ុន្តែមិនត្រូវរ៉ូវគ្នារហូតដល់រសៀលថ្ងៃដដែលនោះ ក៏នាំគោយន្តដឹកឈើនោះមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើតែម្តង។ ជាមួយគ្នានឹងសកម្មភាព សមត្ថកិច្ចចុះចាប់ ករណីគោយន្ត ដឹកឈើប្រណីតធ្នង់ជាច្រើនសន្លឹកនេះដែរ មហាជននិងប្រជាពលរដ្ឋ មានមតិលើកឡើងស្រដៀងគ្នា ថា ការណ៍ដែលសមត្ថកិច្ចចុះចាប់នាពេលនេះ គឺដោយសារតែគោយន្តនោះខូច កុំអីសម្ងំយកលុយដាក់ហោប៉ាវស្រួលជាង។

គួរបញ្ជាក់ផងដែរថា សកម្មភាពក្រុមឈ្មួញ ដឹកជញ្ជូនឈើប្រណិតទៅវៀតណាម មានការថយចុះនៅខេត្តរតនគិរី ចាប់តាំពីរដូវភ្ជុំបិណ្ឌ រហូតដល់បច្ចុប្បន្នដោយសារតែក្រុមសមត្ថកិច្ចបិតផ្លូវ មួយរយៈ ព្រោះពួកគាត់(សមត្ថកិច្ច) ខ្វែងគំនិតគ្នារឿងបែងចែកផលប្រយោជន៍ ៕

ចាប់គោយន្តមួយគ្រឿង ដឹកឈើប្រណិត ច្រើនសន្លឹក ខណៈគោយន្តនោះ ខូចកណ្តាលផ្លូវ

ចាប់គោយន្តមួយគ្រឿង ដឹកឈើប្រណិត ច្រើនសន្លឹក ខណៈគោយន្តនោះ ខូចកណ្តាលផ្លូវ

ចាប់គោយន្តមួយគ្រឿង ដឹកឈើប្រណិត ច្រើនសន្លឹក ខណៈគោយន្តនោះ ខូចកណ្តាលផ្លូវ