ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៦​នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ប្លន់​ម៉ូតូ​មិន​សម្រេច

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​៦​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ល្បាត​របស់​ខណ្ឌទួលគោក​ដេញចាប់បាន​ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព​ដេញ​វាយ​ប្លន់​ម៉ូតូ​មួយគ្រឿង​មិនបាន​សំរេច​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឈាន​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ តាម​បណ្តោយ មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ត្រូវបាន​កម្លាំង​ល្បាត​បាន​នាំមក​សួរ​នាំនៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក​។ ប្រភព​បន្តថា បន្ទាប់ពី​សួរនាំ​មួយសន្ទុះ​ជន​ស​ង្ស័​ទាំង​២​បាន​សារភាពថា ក្រុម​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព វាយ​ប្លន់​យក​ពិតប្រាកដ​មែន ហើយ​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​ឃុំ​ខ្លួ​នៅ​អធិការដ្ឋាន គ​របាល​ខណ្ឌទួលគោក រីឯ​បក្សពួក​៤​នាក់​ទៀត ដែល​រត់គេច​នោះ ត្រូវបាន​ខាង​កម្លាំង​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​រក ដើម្បី​ចាប់ខ្លួន​៕

​បើតាម​សំដី​បុរសរងគ្រោះ​ដែល​ឈ្មោះ សន សូត្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ស្នាក់ ភូមិ​អូរ​ឌឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់ថា មុន​កើតហេតុ​គាត់ បាន​ជិះ​ម៉​តូ​មួយគ្រឿង ម៉ាក Honda Dream ពណ៌​ខ្មៅ​ស៊េរី​២០១៣ ក្នុង​គោលបំណង ទៅយក​ប្រពន្ធ ដែល​ធ្វើការ​នៅ​ម្តុំ​មាត់ទន្លេ ដោយ​ជិះ​តែម្នាក់ឯង តាមផ្លូវ​សហព័ន្ធរុស្ស៊ី លុះ​ជិះ​មកដល់​ជិត ស្ពាន​អាកាស​តិច​ណូ ក៏​លេចមុខ​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បានមក​ធ្វើការ​ស្ទាក់​វាយ​ប្លន់ ដោយ​ជនសង្ស័យ​២​នាក់ បាន​យក​ដែក​ទីប មក​វាយ​ក្បាល​ជនរងគ្រោះ តែដោយសារ​ជនរងគ្រោះ​ឃើញ​ទាន់​បានគេច​ក៏​បណ្តាល​ឲ្យ​ត្រូវ​ដៃ និង​បែក​កុង​ទ័​រ​ម៉ូតូ ។ ប្រភព​បន្តថា ភ្លាមនោះ​ក៏បាន​ស្រែកថា ចោរៗ ខណៈនោះ​កម្លាំង​ល្បាត របស់​ខណ្ឌទួលគោក ដែល​ល្បាត​តាមផ្លូវ​នោះ បានឮ​សំឡេង​ស្រែក និង​ឃើញ​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​រត់ ហើយ​កម្លាំង​ល្បាត​បាន​ជិះ​ដេញតាម តាំងពី​ស្ពាន​អាកាស​តិច​ណូ ដល់​សាលាខណ្ឌ​ទួលគោក​ចាស់ ទើប​ចាប់បាន​ជនសង្ស័យ​២​នាក់ រួម​និង​ម៉ូតូ​ម៉ាក Nex ពណ៌​ក្រហម​មួយគ្រឿង ដែលមាន​ស្លា​លេខ​ភ្នំពេញ​1CA-2287៕

ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៦​នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ប្លន់​ម៉ូតូ​មិន​សម្រេច
ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៦​នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ប្លន់​ម៉ូតូ​មិន​សម្រេច