​ជនសង្ស័យ​៣​នាក់​ភ្ជង់​ប្លន់​ម៉ូតូ​និក​មួយគ្រឿង​បានសម្រេច​នៅ​ខណ្ឌចំការមន​

​រាជធានី​ភ្នំពេញ​៖​យុវជន​ម្នាក់ និង​បងស្រី​២​នាក់​ត្រូវ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ា​កនិក​ស៊េរី​២០១៥​មួយគ្រឿង​បានសម្រេច​ដោយ​សុវត្ថិភាព គ្រា​ដែល​កំពុង​ឌុប​គ្នា​ចេញពី​ញុំា​អី​ត្រលប់​ទៅផ្ទះ​នៅ​ម្តុំ​ច្បារអំពៅ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ទល់មុខ​ផ្ទះ​លក់​គ្រឿង​ដែក​យីហោ​វេ​ង​សេង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំកា​មន​។​

​ជនរងគ្រោះ​មានឈ្មោះ ពឹង អៀវ​ស៊ា​ង អាយុ​២៥ មុខរបរ​ជាជាង​កាត់សក់ ស្នាក់​នៅផ្ទះ​នៅក្បែរ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា​។​

​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​ខ្លួន និង​បងស្រី​២​នាក់​បាននាំគ្នា​ទៅ​ញុំា​អី​នៅ​ភោ​ជនី​ដ្ឋា​ន​ហេ​ប​ភី​នេស​នៅ​ផ្លូវ​ត្រសក់ផ្អែម បន្ទាប់ពី​ញុាំ​រួច ក៏បាន​ជូន​បងស្រី​ទៅផ្ទះ​នៅ​ម្តុំ​ច្បារអំពៅ​ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាន​និ​ច​ពណ៌​ស ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1CU-5245 តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក MSX​ពណ៌​ស និង ម៉ាក FX ពណ៌​ក្រហម និង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បានមក​ធ្វើ​សកម្មភាព ជិះ​មក​កាក់​ពីមុខ​ម៉ូតូ​ខ្លួន រួច​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសំរេច ។ ប្រភព​បន្តថា ពេលនោះ​ម៉ូតូ​MSX​របស់​ជនសង្ស័យ​រល​ត់​ដេ​មិន​ឆេះ បន្ទាប់​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ជនរងគ្រោះ​ធាក់​ម៉ូតូ​MSX​នោះ​ដើម្បី​រត់គេចខ្លួន​ដួល​ជិះ​កាត់​បញ្ជាការដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ខណ្ឌ​ចំកា​មន បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​រត់​មក​ប្រាប់​កំលាំង​អ​វុ​ធ​ហត្ថ​ខណ្ឌ​ចំកា​មន​ដោយ​ឃើញ​ក្រុមចោរ​ជិះ​ធាក់​ម៉ូតូ​នៅ​និង​មុខ​នៅឡើយ​តែ​នៅពេល​ជនរងគ្រោះ​ទៅប្តឹង​កំលាំង​អ​វុ​ធ​ហត្ថ​ដែល​នៅមុខ​បញ្ជាការដ្ឋាន​នោះ​តែ​កំលាំង​អ​វុ​ហត្ថ​មិនបាន​ដេញតាម​ជនសង្ស័យ​ទាំង​នោះទេ​បានត្រឹមតែ​ហៅ​ជនរងគ្រោះ​ចូលទៅក្នុង​បន្ទប់​ធ្វើ​ពាក្យបណ្តឹង​ប៉ុណ្ណោះ​។ 

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​សំរេច​ចំណែក​ជនរងគ្រោះ​បន្ទាប់ពី​ដាក់ពាក្យ​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​ខណ្ឌ​ចំកា​មន​រួច​ក៏បាន​ឡើង​ជិះ​ម៉ូតូឌុប​ទៅផ្ទះ​វិញ​ដោយ​ក្តី​អស់សង្ឃឹម​៕

​ជនសង្ស័យ​៣​នាក់​ភ្ជង់​ប្លន់​ម៉ូតូ​និក​មួយគ្រឿង​បានសម្រេច​នៅ​ខណ្ឌចំការមន​