ប្រធានាធិបតី​ចិន ចុះ​ហត្ថលេខា​លើ​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​​ត្រៀម​ស៊ីហ្គេម​២០២៣


ប្រធានាធិបតី​ចិន ចុះ​ហត្ថលេខា​លើ​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​​ត្រៀម​ស៊ីហ្គេម​២០២៣

សម្តេច​តេជោ ហ៊ុន សែន ​និង​លោក ស៊ី ជិនពីង ​ប្រធានាធិបតី​ប្រទេស​ចិន​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​សាងសង់​ពហុ​កីឡដ្ឋាន​មរតកតេជោ​ដើម្បី​ជា​កន្លែង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២៣ ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

ប្រធានាធិបតី​ចិន ចុះ​ហត្ថលេខា​លើ​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​​ត្រៀម​ស៊ីហ្គេម​២០២៣

សម្តេច​តេជោ ហ៊ុន សែន ​និង​លោក ស៊ី ជិនពីង ​ប្រធានាធិបតី​ប្រទេស​ចិន

 

កាល​ពី​ល្ងាច​ម្សិលមិញ សម្ដេច​តេជោ ហ៊ុន សែន ​បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ​នៅ​ឯ​វិមាន​ប្រជាជន​ចិន។ ក្នុង​ឱកាស​នោះ​ដែរ លោក ស៊ី ជិនពីង ​បាន​បញ្ជាក់​ប្រាប់​ សម្ដេច​តេ​ជោ ​ថា ​ប្រទេស​ចិន​គាំទ្រ​ផ្ដល់​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ប្រទេស​ចិន​ចំនួន​១០​ម៉ឺន​តោន​​តាម​ការ​ស្នើ​សុំ​របស់​សម្ដេច​តេជោ ហ៊ុន សែន។ លើស​ពី​នេះ​ទៅ​ទៀត ភាគី​ចិន​ក៏​បាន​ឯកភាព​ផ្ដល់​ជា​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ចំនួន​១​ពាន់​លាន​យ័ន(​ជាង​១​លាន​ដុល្លារ​អាមេរិក) ថែម​ទៀត ដើម្បី​កសាង​មន្ទីរពេទ្យ​នៅ​ខេត្ត​ត្បួង​ឃ្មុំ​។

 

បន្ទាប់​ពី​ការ​ប្រជុំ​ចប់ ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​ខាង​លើ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៥​ផ្សេង​ទៀត ដោយ​ក្នុង​នោះ​ក៏​មាន​កិច្ចព្រមព្រៀង​សាងសង់​ពហុ​កីឡដ្ឋាន​មរតតេជោ​ ដើម្បី​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។

 

ប្រធានាធិបតី​ចិន ចុះ​ហត្ថលេខា​លើ​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​​ត្រៀម​ស៊ីហ្គេម​២០២៣

 ពហុ​កីឡដ្ឋាន​មរតកតេជោ (Main Stadium)

 

ចំពោះ​​ការ​កសាង​កីឡដ្ឋាន​ដ៏​ប្រណិត​ខាង​លើ​គឺ​ខាង​ភាគី​ចិន​បាន​អនុម័ត​លើ​ផែន​ការ​ប្លង់​នៃ​ស្ថាបត្យកម្ម​​រួច​ហើយ ​ដោយ​​យក​តាម​គំ​រូ​ និង​ប្រព័ន្ធ​សម័យ​​អង្គរ​។ ចំណែក​ឯ​អ្នក​ជំនាញ​សាងសង់​គឺ​ជា​ជន​ជាតិ​ចិន ដែល​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​​ខ្មែរ។ ការ​កសាង​ពហុកីឡដ្ឋាន​មរតក​តេជោ​ដំណាក់​កាល​ទី​១ ​​គឺ​តារា​ង​បាល់បោះ​ តារាង​បាល់ទះ​ អាង​ហែល​ទឹក និង​អគារ​ស្នាក់​របស់​អត្តពលិក ​ដែល​​​កំពុង​សាង​សង់ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០១៦ ខាង​មុខ។ ដំណាក់​កាលទី​២ ​គឺ​ Main Stadium សម្រាប់​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់ ខណៈ​ដំណាក់​កាល​ទី​៣​ នឹង​កសាង​ទី​លាន​កីឡា​មួយ​ចំនួន​ទៀត៕

 

ចុចអាន៖គ្រូ​ជម្រើស​ជាតិ​សង្ឃឹម​អ្នក​គាំទ្រ​មិន​ស្តី​បន្ទោស​ ញឹម សុវណ្ណារ៉ា

 

​អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ NOCC