Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ឬ UEFA Euro 2016 បាន​បញ្ចប់​ហើយ​សម្រាប់​វគ្គ​ក្នុង​ពូល ដោយ​រក​ឃើញ​១៩ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ជាមួយ​ម្ចាស់​ផ្ទះ​បារាំង​ដែល​ជាប់​ស្វ័យប្រវត្តិ​ដោយ​មិន​បាច់​ជម្រុះ។ បន្ថែម​លើ​ក្រុម​២០​នេះ ក្រុម​៨ផ្សេង​ទៀត នឹង​ត្រូវ​ប្រកួត​ Play-off ប្រជែង​គ្នា​យក​កៅអី​៤​ដែល​នៅ​សល់ នា​ខែ​វិច្ឆិកា​ខាង​មុខ។

 

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

 

ក្រុម​ទាំង​១៩ ដែល​ជាប់​នា​វគ្គ​ជម្រុះ គឺ​ជា​ក្រុម​ដែល​ជាប់​លេខ​១ និង​លេខ​២​ ក្នុង​ពូល​ទាំង​៩ រួម​ជាមួយ​ក្រុម​លេខ​៣​ ល្អ​បំផុត (ក្រុម​លេខ​៣ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​ក្រុម​លេខ​៣​ ក្នុង​ពូល​៨ផ្សេង​ទៀត)។ ក្រុម​ទាំង​១៩ រួម​មាន​ដូច​ខាង​ក្រោម៖

 

ពូល Aសាធារណរដ្ឋឆេក, អ៊ីស្លង់, ទួរគី (លេខ៣ល្អបំផុត) , ពូល Bបែលហ្សិក, វែល, ពូល Cអេស្ប៉ាញ, ស្លូវ៉ាគី, ពូល D អាល្លឺម៉ង់, ប៉ូឡូញ, ពូល Eអង់គ្លេស, ​ស្វីស, ពូល Fអៀរឡង់ខាងជើង​, រ៉ូម៉ានី, ពូល Gអូទ្រីស, រុស្ស៊ី, ពូល Hអ៊ីតាលី, ក្រូអាត និង​ពូល Iព័រទុយហ្គាល់, ​អាល់បានី

 

សម្រាប់​ក្រុម​ទាំង៨​ដែល​ត្រូវ​ទៅ​ប្រកួត play-off រួម​មាន បូស្នី&ហឺហ្ស៊េហ្គោវីណា, អ៊ុយក្រែន, អៀរឡង់, ស្លូវើនៀ, ហុងគ្រី, ស៊ុយអែត, ន័រវែស និង​ដាណឺម៉ាក។ ក្រុម​ទាំង​៨​ នឹង​ត្រូវ​ចាប់​ឆ្នោត​រើស​គូ​ប្រកួត (សរុប​៤ គូ ប្រកួត​២ជើង)​ នៅ​ថ្ងៃ​ទី​១៨ តុលា​ខាង​មុខ ហើយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ដល់១៤ វិច្ឆិកា (ជើងទី១) និង​១៥ ដល់​១៧ វិច្ឆិកា (ជើង​ទី២)។

 

មើល​តារាង​ពិន្ទុ​ក្នុង​ពូល​ទាំង​៩ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ (បៃតង ជាក្រុមជាប់)៖​

 

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

សម្គាល់៖ ក្រូអាត ត្រូវ UEFA ពិន័យ​កាត់​១ពិន្ទុ

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

សម្គាល់៖ ស៊ែប ត្រូវ UEFA ពិន័យកាត់​៣ពិន្ទុ

 

*របៀប​រក​ក្រុម​លេខ​៣​ល្អ​បំផុត៖ ក្រុម​លេខ​៣​ល្អ​បំផុត​គឺ​ក្រុម​លេខ​៣ ​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​ក្រុម​លេខ​៣​ក្នុង​ពូល​ផ្សេង​ទៀត។ ប៉ុន្តែ​ មាន​ពូល​១ ដែល​មាន​ក្រុម​តិច​ជាង​គេ (ពូល I មាន​តែ​៥ក្រុម) ដូច្នេះ​មិន​អាច​យក​តាម​ពិន្ទុ​ធម្មតា​នោះ​ទេ ដោយ​សារ​ចំនួន​ប្រកួត​មិន​ស្មើ​គ្នា។ ដូច្នេះហើយ ទើប​ក្រុម​ផ្សេង​ទៀត​ក្នុង​ពូល​ដែល​មាន​៦​ក្រុម គេ​គិត​តែ​៨ប្រកួត​ដូច​ដាណឺម៉ាក​ដែល​ជាប់​លេខ​៣​ក្នុង​ពូល I ដែរ ដោយ​មិន​គិត​ ២ប្រកួត ដែល​ប៉ះ​ក្រុម​បាត​តារាង (លេខ៦​ក្នុង​ពូល)។ ជា​លទ្ធផល ពិន្ទុ​នៃ​ក្រុម​លេខ​៣ ទាំង​៩​ពូល មាន​ដូចខាង​ក្រោម៖

 

Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

 

ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ឬ Euro 2016 នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី​១០ ខែមិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​មាន​២៤ក្រុម​ប្រកួត​ប្រជែង​យក​តំណែង​ជើងឯក៕

 

ដោយ៖ សុវត្ថិ

ប្រភព៖ UEFA