Raul ​វីរបុរស​ Real ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់

Raul ​វីរបុរស​ Real ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់

​​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ Raul ​វីរបុរស​របស់​ក្លិប​ Real Madrid និង​ជា​វីរបុរស​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ប្រកាស​ពី​គម្រោង​ចូល​និវត្តន៍​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយកាល​ពី​ម្សិល​មិញ ​ពោល​គឺ​នៅ​ពេល​បញ្ចប់​រដូវ​កាល​ជាមួយ​ក្រុម​ New York Cosmos ​​របស់​អាមេរិក នា​ខែ​ក្រោយ​នេះ។

 

Raul ​វីរបុរស​ Real ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់

 

អតីត​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ វ័យ​៣៨​ឆ្នាំ ដែល​ទើប​តែ​ផ្ទេរ​ទៅ​ Major League Soccer ​កាល​ខែ​ធ្នូ​រូប​នេះ បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ហើយ ​ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា ចង់​ជួយ​ឲ្យ​ Cosmos លើក​ពាន​រដូវ​​កាល​នេះ​សិន ​និង​បន្ថែម​ថា​នេះ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ងាយ​ស្រួល​ឡើយ ​តែ​​ជា​ពេល​វេលា​សម​ល្មម​ហើយ ដែល​លោក​ត្រូវ​បញ្ចប់​អាជីព។

 

Raul ​វីរបុរស​ Real ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់

 

Raul ​ធ្លាប់​លេង​ឲ្យ​ Real ចំនួន​១៦​​ឆ្នាំ និង​ជួយ​ឲ្យ​ក្រុម​ស្ដេច​ស​ ឈ្នះ​ពាន​ La Liga ​៦​ដង, UEFA Champions League ៣​ដង, Spanish Super Cups ៦​ដង មុន​ពេល​ចាក​ចេញ​​ទៅ​ Schalke និង Al-Sadd Sports Club។ ​សម្រាប់​​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ កីឡាករ​រូប​នេះ ស៊ុត​បាន​៤៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១០២​ប្រកួត។

 

​ខ្សែ​ប្រយុទ្ធ​ ដែល​គ្រប់​ក្រុម​គូ​ប្រកួត​​​ធ្លាប់​ខ្លាច​ញញើត​រូប​នេះ គឺ​ជា​ Top Scorer នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ Real Madrid ​បច្ចុប្បន្ន​​ផង​ដែរ ដោយ​ស៊ុត​សរុប​បាន​៣២៣​គ្រាប់ ​តែ​​កំណត់​ត្រា​របស់​លោក អាច​នឹង​ត្រូវ​បាន​តារា​ឆ្នើម​បច្ចុប្បន្ន​ Cristiano Ronaldo បំបែក​ឆាប់ៗ ព្រោះ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ស៊ុត​ឲ្យ​ Real បាន​៣២៣​គ្រាប់​​​​ស្មើ​គ្នា​ហើយ៕

 

-ចុចអាន៖ Ronaldo ​បង្ហោះ​វីដេអូ​ពិសេស អបអរ​ថ្ងៃ​ទទួល​ពាន​កីឡាករ​ស៊ុត​ច្រើន​ជាង​គេ​នៅ Real

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports | dailymail