​Apple ប្រឈមនឹងការពិន័យជិត៩០០លានដុល្លារពីបទរំលោភកម្មសិទ្ធិបញ្ញា

អាមេរិក៖ក្រុមហ៊ុន Apple អាចប្រឈមនឹងការខាតបង់ប្រាក់៨៦៤លានដុល្លារអាមេរិក បន្ទាប់ពីគណៈវិនិច្ឆ័យអាមេរិកបានរកឃើញថា ក្រុមហ៊ុននេះបានប្រើប្រាស់បច្ចេកវិទ្យាមួយដែលជាកម្មសិទ្ធិបញ្ញារបស់សាកលវិទ្យាល័យ Wisconsin ដោយមិនមានការអនុញ្ញាត នៅក្នុងបន្ទះសៀគ្វីដែលត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍អាយអូអេសជាច្រើនដែលកំពុងតែពេញនិយម។

គណៈវិនិច្ឆ័យនៅក្នុងរដ្ឋធានី Madison នៃរដ្ឋ Wisconsin បានអះអាងផងដែរថា ប៉ាតង់នេះ ដែលត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃអង្គដំណើរការឬ processor គឺមិនទាន់អស់សុពលភាពនៅឡើយទេ។ ការជម្រះក្តីននេះកំពុងតែដំណើរការហើយដើម្បីពិនិត្យមើលថា តើក្រុមហ៊ុន Apple ត្រូវបង់ប្រាក់ពិន័យក្នុងទំហំណាដើម្បីប៉ូវសងការខូចខាតនេះ៕

​Apple ប្រឈមនឹងការពិន័យជិត៩០០លានដុល្លារពីបទរំលោភកម្មសិទ្ធិបញ្ញា