​ខេត្ត​ចំនួន​៨​ក្នុងប្រទេស​ថៃ​កំពុង​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​

ថៃ​៖​ខេត្ត​ចំនួន​៨​នៅ​ទូទាំងប្រទេស​ថៃ​បាន​នឹង​កំពុង​ទទួលរង​ការវាយប្រហារ​ដោយ​គ្រោះទឹកជំនន់ ប៉ុន្តែ​ស្ថានភាព​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រសើរ​ឡើងវិញ ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់​បន្ថែមទៀត នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ទីរ​កាត់បន្ថយ និង​ការពារ​គ្រោះធម្មជាតិ​ថៃ ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ិន​ហួ​។​

​មន្ត្រី​ដដែល​បញ្ជាក់ថា គ្រោះទឹកជំនន់​បាន​នឹង​កំពុងធ្វើការ​វាយប្រហារ​លើ​ស្រុក​ចំនួន​១៧ នៃ​ខេត្ត Rayong, Nakhon Nayok, Prachinburi, Ubon Ratchathani, Kamphaeng Phet, Pathum Thani, Nakhon Sawan និង​ខេត្ត Phichit ហើយ​ស្ថានភាព នឹង​ត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នេះ​បើតាម​លោក Chatchai Promlert អគ្គនាយក​មន្ទីរ​ការ​ពារ​គ្រោះធម្មជាតិ​ថៃ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។​

​លោក​បន្ថែមថា ទីក្រុង​បាងកក ត្រូវបាន​គេ​រំពឹងថា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ពេញ​រយៈពេល​មួយខែ​តុលា ដោយ​នឹងធ្វើ​ឲ្យ​ទឹក​ឈានដល់​កម្រិត​ខ្ពស់ ហើយ​អាច​នឹង​បង្ក​ជា​គ្រោះទឹកជំនន់​ផងដែរ​៕

​ខេត្ត​ចំនួន​៨​ក្នុងប្រទេស​ថៃ​កំពុង​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​