សាច់ញាតិពិធីករ លោក អ៉ឹង រដ្ឋា ហៅ ទុយ បើករថយន្តបុក រនាំងចែកទ្រូងផ្លូវបាក់ ១១ផ្ទាំង បន្តទៅបុករថយន្ត ២គ្រឿងទៀត

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ សារព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅម៉ោង៤៖៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ មានបុរសស្រវឹងម្នាក់ ដែលស្គាល់ថា ជាសាច់ញាតិ របស់ពិធីករ និងតារាសម្តែង អ៉ឹង រដ្ឋា ហៅទុយ បានបើករថយន្ត Camry បាឡែនពណ៌កាប់ស្ទាំង បិតស្កុតខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2E-1318 តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់មុខផ្ទះ សំណាក់ម៉ាន់អ៉ី ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា អ្នកបើករថយន្តនោះ បានបើករថយន្តទៅបុករនាំងដែក ដាក់ពុះចែកទ្រូងផ្លូវបណ្តាលឲ្យ បាក់រាបដល់ដីចំនួន១១ផ្ទាំង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា បន្ទាប់ពីបុករនាំដែកហើយ រថយន្តមិនទាន់ អស់់ល្បឿនបានជ្រុល ទៅខាងឆ្វេងដៃទៅបុក និងរថយន្តចំនួន២គ្រឿងទៀត ដែលចតចោលនៅមុខកន្លែង លក់គ្រឿងសំណង់ នៅជាប់និងផ្ទះសំណាក់ម៉ាន់អ៉ីនោះ បណ្តាលឲ្យរថយន្តនោះ បានបោលចូលទៅក្រោម រថយន្តកូរេ បណ្តាលឲ្យរថយន្តបង្ក ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ រីឯរថយន្តទាំង២គ្រឿងនោះ ក៏រងការខូចខាតផងដែរ។

សេចក្តីរាយការណ៍ ដដែលបញ្ជាក់ទៀតថា ក្រោយពីបុករួច អ្នកបើករថយន្តបង្ក មិនបានរត់ទៅណាទេ គឺនៅកន្លែងបុកនោះ តែមួយសន្ទុះក្រោយមកគេ បានឃើពិធីករ លោក អ៉ឹង រដ្ឋា ហៅទុយ មកយកចេញពីកន្លែងកើតហេតុ ទៅបាត់ដោយបន្សល់ទុក តែរថយន្តនៅកន្លែងបុកតែប៉ុណ្ណោះ។ ចំណែករថយន្តបង្ក និងរថយន្តខូចខាត ត្រូវបានស្ទួចយកទៅទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕

សាច់ញាតិពិធីករ លោក អ៉ឹង រដ្ឋា ហៅ ទុយ បើករថយន្តបុក រនាំងចែកទ្រូងផ្លូវបាក់ ១១ផ្ទាំង បន្តទៅបុករថយន្ត ២គ្រឿងទៀត
សាច់ញាតិពិធីករ លោក អ៉ឹង រដ្ឋា ហៅ ទុយ បើករថយន្តបុក រនាំងចែកទ្រូងផ្លូវបាក់ ១១ផ្ទាំង បន្តទៅបុករថយន្ត ២គ្រឿងទៀត
សាច់ញាតិពិធីករ លោក អ៉ឹង រដ្ឋា ហៅ ទុយ បើករថយន្តបុក រនាំងចែកទ្រូងផ្លូវបាក់ ១១ផ្ទាំង បន្តទៅបុករថយន្ត ២គ្រឿងទៀត
សាច់ញាតិពិធីករ លោក អ៉ឹង រដ្ឋា ហៅ ទុយ បើករថយន្តបុក រនាំងចែកទ្រូងផ្លូវបាក់ ១១ផ្ទាំង បន្តទៅបុករថយន្ត ២គ្រឿងទៀត
សាច់ញាតិពិធីករ លោក អ៉ឹង រដ្ឋា ហៅ ទុយ បើករថយន្តបុក រនាំងចែកទ្រូងផ្លូវបាក់ ១១ផ្ទាំង បន្តទៅបុករថយន្ត ២គ្រឿងទៀត
សាច់ញាតិពិធីករ លោក អ៉ឹង រដ្ឋា ហៅ ទុយ បើករថយន្តបុក រនាំងចែកទ្រូងផ្លូវបាក់ ១១ផ្ទាំង បន្តទៅបុករថយន្ត ២គ្រឿងទៀត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត