នារីកម្មការិនីកាត់ដេរម្នាក់ ត្រូវរថយន្តដឹកត្រី កិនបែកក្បាលស្លាប់ ទាំងព្រឹក

កណ្តាល : នារីកម្មការិនីកាត់ដេរម្នាក់ ត្រូវរថយន្តដឹកត្រីធន់តូចមួយគ្រឿង កិនបែកក្បាលស្លាប់ទាំងព្រឹក ព្រលឹមថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៥ ខណ:នារីរងគ្រោះ កំពុងជិះម៉ូតូចេញពីផ្ទះទៅធ្វើការរោងចក្រ ស្ថិតនៅលើ ផ្លូវលេខ ២១A ភូមិ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ពៅ ស្រីរីន អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណ:នារីរងគ្រោះកំពុងជិះម៉ូតូម៉ាក់ ស៊ុយស៊ូគីឡេត តែម្នាក់ឯង ចេញ ពីផ្ទះស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ស្រាប់តែថយន្តបង្ក បានបើកជែងគេជែងឯង ក៏ទៅបុក និងកិននារីរងគ្រោះបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្តង រួចហើយរថយន្តបង្ក បានបង្កើនល្បឿនគេចបាត់៕

នារីកម្មការិនីកាត់ដេរម្នាក់ ត្រូវរថយន្តដឹកត្រី កិនបែកក្បាលស្លាប់ ទាំងព្រឹក
នារីកម្មការិនីកាត់ដេរម្នាក់ ត្រូវរថយន្តដឹកត្រី កិនបែកក្បាលស្លាប់ ទាំងព្រឹក
នារីកម្មការិនីកាត់ដេរម្នាក់ ត្រូវរថយន្តដឹកត្រី កិនបែកក្បាលស្លាប់ ទាំងព្រឹក
នារីកម្មការិនីកាត់ដេរម្នាក់ ត្រូវរថយន្តដឹកត្រី កិនបែកក្បាលស្លាប់ ទាំងព្រឹក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត