យុវវ័យខ្មែរ ជាច្រើន ខឹងសម្បារ នឹងក្រុមហ៊ុនអាកាសចរណ៍ មីយ៉ាន់ម៉ាមួយ ដាក់រូបក្រុងភ្នំពេញ ថាជាក្រុងហូជីមិញ

ភ្នំពេញ៖ កម្តៅចិត្តយុវវ័យខ្មែរជាច្រើន កាន់តែមានភាពខ្លាំងឡើងៗ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ AirAsia Myanmar (មីយ៉ាន់ម៉ា) បានដាក់រូបភាពផ្សារធំថ្មី នៃរាជធានីភ្នំពេញ ថាជាទីក្រុងហូជីមិញទៅវិញ ដើម្បីផ្សព្វផ្សាយប្រូម៉ូសិនរបស់ខ្លួននៅលើហ្វេសប៊ុក តាំងពីថ្ងៃទី២៤ខែ កញ្ញា ឆ្នាំ២០១៥ កន្លងទៅម្ល៉េះ។

យុវវ័យខ្មែរ ជាច្រើន ខឹងសម្បារ នឹងក្រុមហ៊ុនអាកាសចរណ៍ មីយ៉ាន់ម៉ាមួយ ដាក់រូបក្រុងភ្នំពេញ ថាជាក្រុងហូជីមិញ
រូបភាពប្រម៉ូសិនរបស់ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Myanmar

យុវវ័យជាច្រើនបានដាក់មតិបកស្រាយ និងខ្លះទៀតឈានទៅដល់ ការប្រើពាក្យអសុរសទៅលើក្រុមហ៊ុនអាកាសចរណ៍ AirAsia Myanmar ដែលបានដាក់រូបភាពនៃទិដ្ឋភាពផ្សារធំថ្មីនៃរាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជា ថាជាទីក្រុងហូជីមិញនៃប្រទេសវៀតណាមទៅវិញ។

ក្នុងចំណោមមតិរិះគន់ជាច្រើនឃើញថា មានមតិរបស់អ្នកលេងហ្វេសប៊ុកមួយ បានសរសេរជាភាសាអង់គ្លេសដែលមានអត្ថន័យជាខ្មែរថា៖ "យន្តហោះអាចហោះហើរ អាស្រ័យដោយផែនទីនៃតំបន់។ ប៉ុន្តែមនុស្សយើងអាចហោះហើរ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ ដ៏ឆ្កួតមួយនេះ! អ្នកឯងមិនទាំងដឹង អំពីតំបន់ត្រឹមត្រូវផង។ បិទក្រុមហ៊ុនអ្នកឯងចោលទៅ! ទៅរៀនស្វែងយល់ពីតំបន់ នីមួយៗសារជាថ្មី!"

ម្នាក់ទៀតបានសរសេរថា៖ "លេងសើចមែនទេ? ក្រុមហ៊ុនភ្នាក់ងារអាកាសចរណ៍ធំមួយ តែធ្វើយ៉ាងដូចនេះ? អ្នកឯងដាក់ឈ្មោះថា AirAsia តែអ្នកឯងមិនទាំងដឹងអំពី Asia ច្បាស់ទេ ហេតុអីដាក់ឈ្មោះចឹង?"

ក្នុងនោះដែរ យើងឃើញថា មានយុវវ័យខ្មែរចាប់ផ្តើម ចែករំលែកនូវរូបនោះ និងដាក់មតិជាច្រើនឡើងៗ រហូតដល់ព្រឹកនេះ យើងសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍មួយនោះ ព្រមលុបរូបភាពនោះចេញហើយ ប៉ុន្តែគេមិនទាន់ឃើញ ពួកគេចេញសារសុំអភ័យទោស ជាសារធារណៈនៅឡើយទេ៕

សូមអានមតិ និងរូបភាពដែលក្រុមហ៊ុនអាកាសចរណ៍ AirAsia Myanmar (មីយ៉ាន់ម៉ា) បង្ហោះខាងក្រោមនេះ៖

យុវវ័យខ្មែរ ជាច្រើន ខឹងសម្បារ នឹងក្រុមហ៊ុនអាកាសចរណ៍ មីយ៉ាន់ម៉ាមួយ ដាក់រូបក្រុងភ្នំពេញ ថាជាក្រុងហូជីមិញ
យុវវ័យខ្មែរ ជាច្រើន ខឹងសម្បារ នឹងក្រុមហ៊ុនអាកាសចរណ៍ មីយ៉ាន់ម៉ាមួយ ដាក់រូបក្រុងភ្នំពេញ ថាជាក្រុងហូជីមិញ
យុវវ័យខ្មែរ ជាច្រើន ខឹងសម្បារ នឹងក្រុមហ៊ុនអាកាសចរណ៍ មីយ៉ាន់ម៉ាមួយ ដាក់រូបក្រុងភ្នំពេញ ថាជាក្រុងហូជីមិញ

យុវវ័យខ្មែរ ជាច្រើន ខឹងសម្បារ នឹងក្រុមហ៊ុនអាកាសចរណ៍ មីយ៉ាន់ម៉ាមួយ ដាក់រូបក្រុងភ្នំពេញ ថាជាក្រុងហូជីមិញ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព

ដោយ លូហាន

ខ្មែរឡូត