​​គ្លីនិក​ទី​១​ក្នុង​លោក​សម្រាប់​​បុរស​​ដែល​នារី​ចាប់​រំលោភ ត្រូវ​បង្កើត​ឡើង​

​​គ្លីនិក​ទី​១​ក្នុង​លោក​សម្រាប់​​បុរស​​ដែល​នារី​ចាប់​រំលោភ ត្រូវ​បង្កើត​ឡើង​

គ្លីនិក​សម្រាប់​​​បុរស​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ បាន​បើក​​​ក្នុង​ប្រទេស​ស៊ុយអែត​មុន​គេ​ក្នុង​ពិភព​លោក។ គ្លីនិក​​នោះ​បាន​​ចាប់​បើក​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ។​

 

​​គ្លីនិក​ទី​១​ក្នុង​លោក​សម្រាប់​​បុរស​​ដែល​នារី​ចាប់​រំលោភ ត្រូវ​បង្កើត​ឡើង​
 

 
​គ្លីនិក​​ដែល​ទទួល​​​​​​​បុរស​រង​គ្រោះ​​ដោយ​សារ​ករណី​រំលោភ​នេះ ​​ស្ថិត​ក្នុង​​​អាគារ​មន្ទីរពេទ្យ​ Södersjukhuset ​ក្នុង​ទីក្រុង​ Stockholm។ គេ​បង្កើត​វា​ឡើង​ក្នុង​គោល​បំណង​​មិន​ត្រឹម​តែ​​បម្រើ​សេវា​ជួយ​ដល់​ជន​រង​គ្រោះ​ជា​បុរស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​​ជា​ការ​បង្ហាញ​នូវ​​សិទ្ធិ​ និង​ភាព​ស្មើ​គ្នា​រវាង​បុរស ​និង​ស្ត្រី​ផង​ដែរ។

 

អ្នក​នាំ​ពាក្យ​​គណបក្ស​សេរីភាព​របស់​ស៊ុយអែត​ លោក​ Rasmus Jonlund បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​៖ “ពួក​យើង​រីករាយ​ណាស់​​ដែល​អាច​បើក​នូវ​គ្លីនិក​សម្រាប់​ជន​រង​គ្រោះ​ជា​បុរស​បាន។ វា​ជា​​គ្លីនិក​សម្រាប់​បុរស​មុន​គេ​ក្នុង​ប្រទេស​ស៊ុយអែត ហើយ​ក៏​ជា​គ្លីនិក​ដំបូង​គេ​លើ​ពិភពលោក​ដែរ​សម្រាប់​​​បុរស​ជា​អ្នក​​រង​គ្រោះ​ដោយ​សារ​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ។ យោង​តាម​ការ​ស្រាវជ្រាវ​​គឺ​ពុំ​ទាន់​ឃើញ​មាន​គ្លីនិក​​បែប​នេះ​នៅ​ឡើយ​ទេ”។

 

​​គ្លីនិក​ទី​១​ក្នុង​លោក​សម្រាប់​​បុរស​​ដែល​នារី​ចាប់​រំលោភ ត្រូវ​បង្កើត​ឡើង​
 

 
​ប្រទេស​ស៊ុយអែត​ មាន​ការ​ចាប់​រំលោភ​​​បុរស​ជាង​៣៧០​ករណី​​​​ បើ​​យោង​តាម​របាយការណ៍​ក្នុង​ឆ្នាំ​២០១៤។ ចំណែក​​ករណី​រំលោភ​លើ​មនុស្ស​ស្រី​ គឺ​មាន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ប្រហែល​៧០០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ៕

 

​​គ្លីនិក​ទី​១​ក្នុង​លោក​សម្រាប់​​បុរស​​ដែល​នារី​ចាប់​រំលោភ ត្រូវ​បង្កើត​ឡើង​

 
ចុចអាន៖ ចាប់​ខ្លួន​បុរស​ម្នាក់​ក្រោយ​គាស់​ផ្នូរ​រួច​រំលោភ​សាកសព

ចុចអាន៖ ជន​ល្មើស​រំលោភ​ក្មេង​ស្រី​អាយុ២​ឆ្នាំ ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ ​៣៥៩ ​ឆ្នាំ

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ ​metro
​​​​​