អាពាហ៍ពិពាហ៍​បណ្ដែត​ខ្លួន​ក្រៅ​ឡាន​ក្រុង​​ ​ភ្ញាក់​ផ្អើល​អ្នក​ដំណើរ​


អាពាហ៍ពិពាហ៍​បណ្ដែត​ខ្លួន​ក្រៅ​ឡាន​ក្រុង​​ ​ភ្ញាក់​ផ្អើល​អ្នក​ដំណើរ​

មនុស្ស​ម្នា​​នៅ​ទីក្រុង​ចេងចូវ ខេត្ត​ហេណាន ​ភាគ​កណ្ដាល​ប្រទេស​ចិន មាន​ការ​​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​ស្ត្រី​ម្នាក់​ស្លៀក​ពាក់​​ជា​កូន​ក្រមុំ អង្គុយ​នៅ​ខាង​ក្រៅ​បង្អួច​រថយន្ត​ក្រុង​ពីរ​ជាន់ ដែល​កំពុង​បើក​បរ​លើ​ផ្លូវ​ជាតិ ជាមួយ​បុរស​​ម្នាក់​​ទៀត​​ឈរ​បណ្ដែត​​ខ្លួន​ខាង​ក្រៅ​​​រថយន្ត​ដូចគ្នា។

 

អាពាហ៍ពិពាហ៍​បណ្ដែត​ខ្លួន​ក្រៅ​ឡាន​ក្រុង​​ ​ភ្ញាក់​ផ្អើល​អ្នក​ដំណើរ​

 

បុរស​ជាកូន​កម្លោះ​អាច​​ឈរ និង​​ប្ដូរ​កាយ​វិការ​បាន​ដូច​កំពុង​ស្ថិត​នៅ​​លើ​ភព​ដែល​គ្មាន​ទំនាញ​ដូច្នោះ​ដែរ ដោយ​ប្រើ​​ដៃម្ខាង​ប៉ះ​កញ្ចក់​រថយន្ត​ តែ​អាច​ទ្រ​ទម្ងន់​ខ្លួន​ទាំង​មូល​បាន។

 

​​​​ទោះ​នេះ​​ជា​ល្បិច​​បំភ័ន្ត​ភ្នែក​ក៏​ពិត​មែន​ ប៉ុន្តែ​វា​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រឿង​គ្រោះ​ថ្នាក់​ណាស់​ ដែល​ធ្វើ​អាពាហ៍ពិពាហ៍​បណ្ដែត​​ខ្លួន​​លើ​ផ្លូវ​ដ៏​មមាញឹក​ដូច្នេះ។ បើ​យោង​ទៅ​តាម​កាសែត​ចិន China Foto Press និយាយ​ថា ការ​សម្ដែង​​​បែប​នេះ គឺ​​ជា​សិល្បៈ​នៃ​ការ​បង្ហាញ​ស្នេហ៍​ពិត​ ​ជំនួស​ការ​ប្រើ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ពិធី​អាពាហ៍ពិពាហ៍៕

 

 អាពាហ៍ពិពាហ៍​បណ្ដែត​ខ្លួន​ក្រៅ​ឡាន​ក្រុង​​ ​ភ្ញាក់​ផ្អើល​អ្នក​ដំណើរ​

 

អាពាហ៍ពិពាហ៍​បណ្ដែត​ខ្លួន​ក្រៅ​ឡាន​ក្រុង​​ ​ភ្ញាក់​ផ្អើល​អ្នក​ដំណើរ​

 

ចុចអាន៖ បុរស​ម្នាក់​លុតជង្គង់​​សុំ​​មិត្ត​ប្រុស​រៀបការ​លើ​​​រថភ្លើង ​ផ្អើល​អស់​អ្នក​ដំណើរ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV News