គន្លឹះ​ ៦យ៉ាង ​ល្អប្រសើរ​សម្រាប់​សុខភាព​ផ្លូវ​ភេទបុរស​

បុរស​គ្រប់គ្នា ​តែង​ប្រាថ្នា​ចង់​បាន​សុខភាព​ល្អ ​ហើយ​នៅ​ក្នុង​ករណី​ជាច្រើន​ ពួក​គេព្យាយាម​ថែទាំ​សុខ​ភាព​របស់​ខ្លួន​ដោយ​ការ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ចំណី​អាហារ ​ធ្វើលំហាត់​ប្រាណ​ជាទៀង​ទាត់ ​និងគ្រប់​គ្រង​ស្រ្ដេស​នៅក្នុង​ជីវិត​របស់​ពួកគេ​។ ប៉ុន្ដែ​បុរស​ជាច្រើន​មិន​បាន​ដឹងថា​ ពួកគេ​ក៏អាច​ថែទាំ​សុខភាព​ផ្លូវ​ភេទ​របស់​ពួកគេ​ និងអាច​បង្ការ​បញ្ហា​ផ្សេងៗ​កុំឱ្យកើត​មាន​ឡើង​ផងដែរ។​ ខាង​ក្រោម​នេះ​ យើង​សូម​ណែ​នាំជូន​នូវគន្លឹះ​មួយ​ចំនួន​ ដើម្បី​ថែ​ទាំសុខ​ភាព​ផ្លូវ​ភេទ​បុរស៖​
គន្លឹះ​ ៦យ៉ាង ​ល្អប្រសើរ​សម្រាប់​សុខភាព​ផ្លូវ​ភេទបុរស​
•ពិសា​អាហារ​ល្អ​ចំពោះ​សុខភាព​៖ បុរស​ភាគ​ច្រើន​មាន​ចិត្ដ​រីករាយ​ក្នុង​ការហាត់​រៀន​ឱ្យដឹង​ពីប្រភេទ​អាហារ​ ដែល​ជះឥទ្ធិពល​ដល់​សមត្ថភាព​ផ្លូវ​ភេទ​របស់​ពួកគេ។​ ដោយ​ការទទួល​ទាន​អាហារ​ ដែល​សម្បូរ​ទៅដោយ​សារធាតុ​ចិញ្ចឹម​ និងផ្ទុក​ជាតិ​ខ្លាញ់​ទាប​ អ្នក​នឹង​អាច​មាន​សមត្ថភាព​រក្សា​ប្រព័ន្ធ​ផ្លូវ​ប្រភេទ​ឱ្យដំណើរ​ការបានល្អ​។ សូម​ព្យាយាម​ពិសា ​បន្លែ​ ផ្លែឈើ ​សាច់សត្វ​មិនផ្ទុក​ជាតិ​ខ្លាញ់ ​ធញ្ញជាតិ​ និងទឹក​ដោះ​គោ​ផ្ទុក​ជាតិ​ធាត់ទាប។​
•ធ្វើ​លំហាត់​ប្រាណ៖​  បុរស​ ដែល​មាន​ជីវិត​ប្រកប​ដោយ​ភាព​អសកម្ម​រាងកាយ​ មិន​យូរ​មិនឆាប់​ពួកគេ​នឹង​ជួប​បញ្ហាផ្លូវ​ភេទ​មិនខាន​។ ដោយ​ការ​ភ្ញាក់​ពីគេង ​និង​ធ្វើ​ចលនា​រាងកាយ ​អ្នក​នឹង​អាច​ប្រកាន់​ខ្ជាប់​នូវតួនាទី​ដ៏សកម្ម​ ក្នុង​ការ​រក្សា​សុខភាព​ផ្លូវភេទ​របស់អ្នក​។ សូម​ប្រឹក្សា​ជាមួយ​វេជ្ជ​បណ្ឌិត​ ហើយ​បន្ទាប់​មកចាប់​ផ្ដើម​នូវកម្ម​វិធី​ហាត់​ប្រាណ​ដ៏ទៀង​ទាត់មួយ​ ដែល​បញ្ចូល​ទិកនិក​ហាត់​ប្រាណ​មួយ​​ចំនួន​ដូចជា​ ការដើរ ​ការជិះ​កង់​ ការលេង ​Tennis ឬ ការ​ហាត់​ប្រាណ​ដទៃ​ទៀត​ ដែល​អ្នក​គិត​ថាស្រួល​ក្នុង​ការ​អនុវត្ដ។​
•ឈប់​ជក់បារី៖ ​អ្នក​វេជ្ជ​បណ្ឌិត​ជាច្រើន​យល់​ស្របថា​ ការជក់​បារី​អាច​ជាមូល​ហេតុដ៏​ចំបង​មួយ ​ដែល​បណ្ដាល​កើត​បញ្ហា​ច្របូក​ច្របល់​ផ្លូវភេទ​ចំពោះបុរស​។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា ​បុរស​ភាគ​ច្រើន​ ដែល​រង​វិបត្ដិ​ពីបញ្ហា​ច្របូក​ច្របល់​ផ្លូភេទ​គឺជា​អ្នក​ជក់បារី​ ហើយ​ការជក់​បារី​នេះ​ក៏អាច​ធ្វើឱ្យ​ធ្លាក់​ចុះបរិមាណ​ និងគុណ​ភាព​មេជីវិត​ឈ្មោល​ផង​ដែរ​។ ការ​ជក់បារី​ធ្វើឱ្យ​ខូច​សរសៃ​អាទែ​តូចៗ ​ដែល​ផ្គត់​ផ្គង់​ឈាម​ទៅលិង្គ​ ដែល​ធ្វើឱ្យ​វាមាន​ការ​ពិបាក​ក្នុង​ការ​រក្សា​លិង្គឱ្យ​នៅរឹង។​
•ហាត់​រៀន​គ្រប់​គ្រង​ស្រ្ដេស​នៅក្នុង​ជីវិត៖​ ស្រ្ដេស​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ អស់​កម្លាំង​ ព្រួយ​បារម្ភ​ មួម៉ៅ ​និងជ្រួល​ច្រាល​ក្នុងចិត្ដ ​ហើយ​ស្រ្ដេស​នេះក៏​អាច​នាំទៅ​រកបញ្ហា​ផ្លូវ​ភេទ​ផងដែរ​។ ប្រសិន​បើអ្នក​បណ្ដោយ​ឱ្យ​ស្រ្ដេស​គ្រប់​គ្រង​ជីវិត​របស់អ្នក​ ដោយ​មិន​រកវិធី​គ្រប់​គ្រង​វាវិញ​ទោះ​នោះ ​ជីវិត​របស់​អ្នក​មិនយូរ​មិន​ឆាប់​នឹង​បាត់​បង់​ការ​គ្រប់​គ្រង​យ៉ាង​ខ្លាំង​មិនខាន។ ​សូម​ហាត់​រៀន​នូវទិក​និក​គ្រប់​គ្រង​ស្រ្ដេស ​ស្វែង​រកវិធី​គ្រប់​គ្រង​កំហឹង ​និងការ​ព្រួយ​ចិត្ដ ​ហើយ​អ្នក​នឹងមាន​សមត្ថ​ភាព​រក្សា​សុខ​ភាព​ផ្លូវ​ភេទ​របស់​អ្នក​ឱ្យដំណើរ​ការ​ល្អ​ប្រសើរ។​​
•ជៀស​វាង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​៖ ជាភ័ព្វ​មិនល្អ​ បុរស​ភាគ​ច្រើន​នឹង​ប្រើ​ប្រាស់​ប្រភេទ​ថ្នាំញៀន​មួយ​ចំនួន ​ដើម្បី​ឱ្យ​មាន​អារម្មណ៍​គក្លៀវ​ក្លា ​ដែល​គិត​ថាសារ​ធាតុ​នេះ​នឹង​ធ្វើឱ្យ​គេមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រួមភេទ។​ ប៉ុន្ដែ​នៅក្នុង​ករណី​ជាច្រើន​ វាបែរ​ជាផ្ដល់​ផល​ផ្ទុយ​ពីនេះ​ទៅវិញ​។ ដូច្នេះ​ប្រសិន​បើអ្នក​ចង់ចៀស​ផុត​បពី​បញ្ហា​លិង្គ​មិន​ឡើង​រឹង ​សូម​ចៀស​វាង​ការប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ទាំងនោះ៕ ​​

អត្ថបទ៖ ដេវីដ
Source: healthcentral