ទាំង​នេះ​គឺជា​អ្នក​ដែល​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ពី​ Youtube


ទាំង​នេះ​គឺជា​អ្នក​ដែល​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ពី​ Youtube

ទស្សនាវដ្ដី​ Forbes បាន​ចេញ​ផ្សាយ​អំពី​អ្នក​ដែល​អាច​រក​ចំណូល​ពី​ Youtube បាន​ច្រើន​ជាង​គេ​​ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១ ខែ​មិថុនា​ឆ្នាំ​២០១៥​​ កន្លង​​ទៅ​​​ ដោយ​ពួក​គេ​​អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ឯ​ណោះ។

 

​ខាង​ក្រោម​ជា​លទ្ធផល​នៃ​ការ​ទូទាត់​ចំណូល​របស់​ទស្សនាវដ្ដី​ Forbes លើ​​អ្នក​រក​ចំណូល​បាន​ពី​ Youtube ​ឆ្នាំ​២០១៥៖

 

ទាំង​នេះ​គឺជា​អ្នក​ដែល​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ពី​ Youtube

 

 

- PewDiePie៖ ​ជា​អ្នក​លេង​ហ្គេម​និង​ជា​អ្នក​បញ្ចេញ​មតិ​លើ​ហ្គេម​ដោយ​​អាច​រក​ចំណូល​បាន​១២​លាន​ដុល្លារ

 

ទាំង​នេះ​គឺជា​អ្នក​ដែល​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ពី​ Youtube

 Felix Arvid Ulf Kjellberg ម្ចាស់​គណនី​ PewDiePie

 

​- Smosh៖ ​ជា​ដៃ​គូ​កំប្លែង​មួយ​គូ​អាច​រក​ចំណូល​បាន​៨,៥​លាន​ដុល្លារ

 

- Fine Brothers៖ ជា​គណនី​នៃ​ប្រភព​វីដេអូ​កំប្លែង​មួយ​​អាច​រក​ចំណូល​បាន​៨,៥​លាន​ដុល្លារ

 

- Lindsey Stirling៖ ជា​​អ្នក​កូត​វីយ៉ូឡុង​មួយ​រូប​អាច​រក​ចំណូល​បាន​៦​លាន​ដុល្លារ

- Rhett & Link៖ ជា​គណនី​មួយ​ដែល​បង្កើត​នូវ​វីដេអូ​ចម្រៀង​បែប​កំប្លែង​ៗ​អាច​រក​ចំណូល​បាន​៤,៥​លាន​ដុល្លារ

 

- KSI៖ ជា​អ្នក​លេង​ហ្គេម​និង​ជា​អ្នក​បញ្ចេញ​មតិ​លើ​ហ្គេម​មួយ​របស់​ប្រទេស​អង់គ្លេស​អាច​រក​ចំណូល​បាន​៤,៥​លាន​ដុល្លារ

 

- Michelle Phan៖ អ្នក​ជំនាញ​ខាង​​ផាត់​មុខ​អាច​រក​ចំណូល​បាន​៣​លាន​ដុល្លារ

 

ទាំង​នេះ​គឺជា​អ្នក​ដែល​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ពី​ Youtube

 នាង​ Michelle Phan ម្ចាស់​គណនី​ Michelle Phan

 

- Lilly Singh៖ ជា​គណនី​មួយ​ដែល​បង្កើត​នូវ​វីដេអូ​បែប​កំប្លែង​ អាច​រក​ចំណូល​បាន​២,៥​លាន​ដុល្លារ

 

- Roman Atwood៖ ជា​អ្នក​បង្កើត​វីដេអូ​ Prank អាច​រក​ចំណូល​បាន​២,៥​លាន​ដុល្លារ

 

- Rossano Pasino៖ ជា​គណនី​មួយ​ដែល​បង្ហាញ​ពី​​វិធី​ធ្វើ​បង្អែម​ក៏​ដូច​ជា​មុខ​ម្ហូប​ថ្មី​ អាច​រក​ចំណូល​បាន​២,៥​លាន​ដុល្លារ

 

ទស្សនាវដ្ដី​ Forbes បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ប្រាក់​ចំណូល​របស់​ពួក​គេ​ភាគ​ច្រើន​គឺ​បាន​មក​ពី​ការ​ជួល​ផ្សាយ​ពាណិជ្ជកម្ម ហើយ​ក្នុង​នោះ​មាន​បួន​គណនី​រក​ចំណូល​បាន​ពី​ការ​ចេញ​លក់​សៀវភៅ​ និង​​មួយ​ចំនួន​ទៀត​បាន​ពី​ការ​លក់​ផលិត​ផល​របស់​​ខ្លួន៕​​​​

 

ចុច​អាន៖ តំបន់​ចំនួន​១២​​ដែល​អ្នក​សរសេរ​កូដ​អាច​​រក​ចំណូល​បាន​ច្រើន​បំផុត

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​​​​TheVerge