ប៉ូលិស​បញ្ជូន​យុវជន ដែល​អា​រក​សម្លាប់​សង្សារ ទៅ​តុលាការ​

តាកែវ: យុវជន​ម្នាក់ ដែល​បាន​អា​រក​សម្លាប់​សង្សារនៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​សមត្ថកិច្ច​ នគរបាល​ចាប់ខ្លួនកសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​។ យុវជន​នោះ បាន​យក​កាំបិត​អា​រក​ស្ត្រីដែលជា​សង្សារសម្លាប់​យ៉ាង​សាហាវ កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ នៅលើផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

 ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល តាម​ចាប់ខ្លួនបាន​នៅ​ភូមិ​ស្រែ​ជា ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥​។ ជនសង្ស័យ​បាន​និយាយថា រូបគេ​អា​រក​ស្ត្រីដែលជា​សង្សារ​សម្លាប់ចោល គឺ​ដោយសារតែ​ស្ត្រី ដែលជា​សង្សារ​នោះក្បត់ចិត្ត លួច​ទៅ​មាន​ប្រុស​ថ្មី​។​
 
​លោក​វរសេនីយ៍ត្រី យ៉ង់ វណ្ណ​ធី អធិការនគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អៀម ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

​គួរ​រំ​លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៨ : ៤៤​នាទី មាន​ករណី​ឃាតកម្ម​មួយ​កើតឡើងនៅ​ចំណុច​ភូមិ​ត្រពាំង​កែស ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អៀម ចាន់​ដា​រ៉ា អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​យក​កាំបិត​អា​រក​នារី​ជាស​ង្សា​រឈ្មោះ ជី​ម ផល្លី ហៅ ស្រី​ខួច អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈពេលដែល​កំពុង​ផឹកស៊ី​ជាមួយគ្នានៅផ្ទះ​របស់​ជនសង្ស័យ​។ ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​៕​H/S

ប៉ូលិស​បញ្ជូន​យុវជន ដែល​អា​រក​សម្លាប់​សង្សារ ទៅ​តុលាការ​

ប៉ូលិស​បញ្ជូន​យុវជន ដែល​អា​រក​សម្លាប់​សង្សារ ទៅ​តុលាការ​