ម្ចាស់​សណ្ឋាគារ​អាស៊ី នៅ​ខេត្តកំពង់ឆ្នាំង បើក​រថយន្តបុក​ខ្លោងទ្វារ​សាលាសង្កាត់​ខ្សា​ម បាក់​រាប​ដល់​ដី ដោយសារ​ស្រវឹង ហើយ​ឈ្លោះ​ប្តី​ប្រពន្ធ ក្នុង​រថយន្ត​

​កំពង់ឆ្នាំង: ម្ចាស់​សណ្ឋាគារ អាស៊ី នៅ​ខេត្តកំពង់ឆ្នាំង បាន​បើក​រថយន្តបុក​ខ្លោងទ្វារ​សាលាសង្កាត់​ខ្សា​ម បណ្តាលអោយ​បាក់​រាប​ដល់​ដី ដោយសារ​ស្រវឹង ហើយ​ឈ្លោះ​ប្តី​ប្រពន្ធ​ក្នុង​រថយន្ត​។ ហេតុការណ៍​នោះបានកើត​ឡើងកាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥​។​
​    ​
​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បានអោយដឹងថា រថយន្ត​បង្ក​ម៉ាក Lexus ពណ៌​ស្ក គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ឌី ត្រូវជា​ប្តី​ក្រោយ​របស់​ស្ត្រី​ឈ្មោះ គឹម ដូលី​ដា ដែល​គេ​ស្គាល់​ថាជា​ម្ចាស់​សណ្ឋាគារ អាស៊ី ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​មណ្ឌល​កុមារកំព្រាខេត្តកំពង់ឆ្នាំង ក្នុង​ភូមិកណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។
​    ​
​នៅ​មុនពេល​កើតហេតុ រថយន្ត​នេះបាន​ចេញពី​កន្លែង​ផឹកស៊ី​មួយ ហើយ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើងមក​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នោះបាន​ឈ្លោះប្រកែក​គ្នា ក្នុង​រថយន្ត ហើយ​ទំនងជា​មានការ​ប្រតាយប្រតប់​គ្នា និង​ស្រវឹងស្រា​ផង​នោះ ទើប​ធ្វើអោយ​រថយន្ត​រេ​ចង្កូត​ទៅបុក​ខ្លោងទ្វារ​សាលាសង្កាត់​ខ្សា​ម  បណ្តាលអោយ​បាក់​រាប​ដល់​ដី​តែម្តង​។
​    ​
​ប្រភពពី​សមត្ថកិច្ចបាន​អោយដឹងទៀតថា ក្រោយពេល​កើតហេតុ អ្នកបើកប​ររថយន្ត បាន​បើករថយន្តរត់គេច​ពី​កន្លែងកើតហេតុ យកទៅ​ចត​ទុក​នៅខាងមុខ​សណ្ឋាគារ​របស់ខ្លួន ហើយ​គេចខ្លួនបាត់​។ ក្រោយមក ទើប​មាន​អ្នក​ចេញមុខមក​ទទួលខុសត្រូវ ចំពោះ​ការខូចខាតដែល​បង្កឡើង​ដោយ​រថយន្ត​ខាងលើនេះ​៕​H/S