ទូរទស្សន៍​ជាតិ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន Yunnan ថត​ខ្សែភាពយន្ត​រឿង​”​ស្នេហា​អង្គរ​” មាន ៤២ ភាគ​

ភ្នំពេញ: ទូរទស្សន៍​ជាតិ​កម្ពុជា បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Yunnan ក្នុង​ការថត​ខ្សែភាពយន្ត សម្រាប់​ចាក់ផ្សាយ​លើ​ទូរទស្សន៍ ដែល​នឹងត្រូវ​ដំណើរ​ការថត​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៦ ដែល​សម្តែង​ដោយ​តារា​ចិន និង​តារា​ខ្មែរ​។ រឿង​ដែល​ត្រូវ​ថត​នោះ មាន​ចំណងជើង​ថា "​ស្នេហា​អង្គរ​" មាន ៤២ ភាគ​។

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ក្រសួង​ព័ត៌មាន បានអនុញ្ញាត​ផ្តល់​ឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Yunnan Communication Group Co., Ltd ក្នុងការ​ផលិតភាព​យ​ន្ត​ទូរទស្សន៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយមាន​វត្តមាន​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ព័ត៌មាន​។

​ពិធី​ចុះហត្ថលេខា​កិច្ចសហប្រតិបត្តិការ​ថត​ខ្សែភាពយន្ត​នេះ ដោយ​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ជាមួយ​លោក Yang Yuming នាយក​គ្រប់គ្រង​ក្រុមហ៊ុន Yinnan Communication Group​។
​ភាពយន្ត​ទូរទស្សន៍ ដែល​នឹងត្រូវ​ដំណើរ​ការថត​នៅ​កម្ពុ​ជាមាន​ចំនួន ៤២ ភាគ ដែល​រួម​សម្តែង​ដោយ​តារា​ចិន​ដ៏​ល្បី គឺ​កញ្ញា Juang Yiyan, កញ្ញា Zheng Shuang, លោក Zheng Kai, លោក Sun Yizhou និង​តារា​ខ្មែរ​យើង​ជាច្រើន​ទៀត​។ លោកស្រី Jin Yimeng ជា​អ្នកដឹកនាំ​រឿង​។ រឿង​ដែល​ត្រូវ​ថត​មាន​ចំណងជើង​ថា "​ស្នេហា​អង្គរ​" មាន ៤២ ភាគ នឹង​ចាប់​ថត​នៅ​ឆ្នាំ​២០១៦​។​

​ក្រុមហ៊ុន Yunnan Communication Group នឹង​ផ្តល់ឱកាស​បណ្តុះបណ្តាល​អ្ន​កថត​ភាពយន្ត  អ្នកដឹកនាំ​រឿង និង​អ្នកបច្ចេកទេស​។ Studio ថត​ភាពយន្ត​មួយ នឹង​អាចបង្កើត​នៅ​កម្ពុជា​៕​H/S

ទូរទស្សន៍​ជាតិ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន Yunnan ថត​ខ្សែភាពយន្ត​រឿង​"​ស្នេហា​អង្គរ​" មាន ៤២ ភាគ​