ព្រឹកនេះ​សមត្ថកិច្ចចម្រុះ​ក្រុងក្រចេះបង្រ្កាប​ស្បៃមុងឧបករណ៍​នេសាទខុស​ច្បាប់ជាង២ពាន់ម៉ែត្រ

ខេត្តក្រចេះ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងនៅប៉ុន្មាន​នាទីមុននេះថា សមត្ថកិច្ចចម្រុះ​ដែលរួមមានមន្រ្តី​ជំនាញ​រដ្ឋបាលជលផល​ កម្លំាង​នគរបាលប៉ុស្តិ៍ក្រគរ និងប្រធានសហគមន៍​ បានចុះបង្រ្កាបការ​នេសាទខុសច្បាប់​មួយកន្លែង​ស្ថិតនៅខាងក្រោយ​សង្កាត់ក្រគរ ​ក្រុងក្រចេះ ។

សេចក្តីរាយការណ៍​បានបន្តថា​ ក្នុងការបង្រ្កាបនាព្រឹកថ្ងៃទី១៦​ តុលា ២០១៥​ សមត្ថកិច្ចរឹបអូសស្បៃមុង​ដែលជាឧបករណ៍​នេសាទខុសច្បាប់​ចំនួន៤២មាត់លូ​ ស្មើនឹងជា២ពាន់​ម៉ែត្រ ​និងបានលែង​កូនត្រីរាប់ពាន់​កូន ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕