ល្បូ​ង​នាង​ទៅ​ចំការ​ដំឡូង រួច​ចាប់រំលោភ​

Sanofi

កុមារី​ម្នាក់ ដែលមាន​អាយុ​១២​ឆ្នាំ មាន ឈ្មោះ ស ញ ត្រូវ​យុវជន​ល្មោភកាម​ម្នាក់​​ចាប់រំលោភ​រហូត​បាន​សម្រេច កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ស្ថិតនៅត្រង់​ចំនុច​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​​លូន ខេត្តបាត់ដំបង បន្ទាប់ពី​គ្មាន​មនុស្ស​ចាស់​នៅផ្ទះ ហើយក៏​ជា​ឱកាស​ស្ងាត់​ល្អ​ផង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ក្មេង​​ស្រី​រងគ្រោះ​រួចមក កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ​ប្រម បញ្ញា អាយុ​១៤ ឆ្នាំ ដែលមាន​ទីលំនៅ នៅជាប់​នឹង​ផ្ទះ​ក្មេងស្រី​រងគ្រោះ ត្រង់ចំណុច​កើតហេតុ​ខាងលើ ដើម្បី​នាំខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​។​

តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​រូបគេ​បាន​សង្កេតឃើញ​ក្មេងស្រី​រងគ្រោះ ដែលមាន​ឈ្មោះ ស ញ អាយុ​១២​ឆ្នាំ​នៅផ្ទះ​ម្នាក់ ឯង​។ ពេលនោះ ខ្លួន​ក៏បាន​ដើរ​ទៅលេង​ក្បែរ​នាង រួច​ក៏​បបួល​ទៅលេង​ក្នុង​ចំការ ដំឡូង មី ខាងក្រោយ​ផ្ទះ គឺ​នៅពេលនោះ​ហើយ ដោយសារតែ​មានការ​ស្ង​ប់​ស្ងាត់​ល្អ ខ្លួន​ក៏ បាន​ចាប់​នាង​ស្រាត​ព្រមទាំង​រំលោភ​នាង​រហូតដល់​បានសម្រេច បើទោះបីជា​នាង​ខំ ប្រឹង​រើបម្រះ​ទាំង​ការឈឺចាប់​យ៉ាងណាក៏ដោយ​។​

ក្រោយមក​ម្តាយ​កុមារី ស ញ មានការ​សង្ស័យ ដោយសារតែ​ឃើញ​អាកា​រៈ កូនស្រី ហាក់ដូចជា​មានការ​ប្លែក ទើប​ម្តាយ ឪពុក នាំគ្នា​សួរនាំ ទើប​ធ្លាយ​អាថ៌កំបាំង រហូត ឈាន ដល់​ការដាក់​ពាក្យ​ប្តឹង​តែម្តង ។​យោងទៅលើ​ការសារភាពរ​បស់ជនស​ង្ស័​យ និង​យោងទៅលើ​ការចង្អុល បង្ហាញ​របស់​ក្មេងស្រី​រងគ្រោះ​ផង​នោះ សមត្ថកិច្ច​បានរៀបចំ​ឯកសារ ដើម្បី​បញ្ជូន​ខ្លួន​យុវជន​ល្មោភកាម​នេះ​ទៅកាន់​ការិយាល័យ ជំនាញ នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ​សុ ថា​ត់​

Related