Klopp អះអាងថា គាត់​នឹង​ទទួល​បាន​ជោគជ័យ​នៅ Liverpool

ក្រុងលីវើភូល៖ អ្នកចាត់ការទូទៅក្លឹបថ្មីលោក Jurgen Klopp បានលើកឡើងថា រូបលោកនឹងទទួលបាន ជោគជ័យក្នុងការដឹកនាំក្លឹបហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ នេះ ។

អតីតគូ្របង្វឹកក្លឹប Borussia Dortmund រូបនេះបានសង្កត់ធ្ងន់តាមរយៈសារព័ត៌មាន BBC ថា “ការដឹកនាំ Liverpool ខ្ញុំគ្មានរងសំពាធអ្វីនោះទេ ក្រៅពីខ្លួនខ្ញុំនោះ ។ ហើយម្យ៉ាងវិញទៀត ខ្ញុំមានតែទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ កីឡាករ ថ្នាក់ដឹកនាំ និងអ្នកគាំទ្រទៀតផង” ។

បុរសជនជាតិអាល្លឺម៉ង់រូបនេះបានលើកឡើងថា រូបលោកនឹងបាត់អវត្តមានកីឡាករខ្សែប្រយុទ្ធជួរមុខ Danny Ings និង ខ្សែការពារ Joe Gomez ដោយសារតែបញ្ហារបួស តែមិនថ្វីនោះទេ គាត់នឹងដាក់មិត្តរួមក្រុម Roberto Firmino និង Christian Benteke ជំនួសវិញ ក្នុងការជួបក្រុមម្ចាស់ផ្ទះ Tottenham Hotspur នៅ Premier League ស្អែកនេះប្រចាំ សប្តាហ៍ទី៩ ។

សូមបញ្ជាក់ដែរថា លោក Jurgen Klopp បានចូលមកដឹកនាំក្លឹប Liverpool កាលពីសប្តាហ៍មុននេះ ហើយការទៅជួប ម្ចាស់ផ្ទះ Spurs ម៉ោង ១៨៖៤៥នាទីរាត្រីនេះ (ម៉ោងនៅកម្ពុជា) ជាមួយប្រកួតដំបូងរបស់គាត់ហើយក្នុងការដឹកនាំក្លឹប នៅអង់គ្លេសនេះ ហើយក៏ជាបេក្ខភាពមួយរូប ដែលត្រូវបានគេគិតថា នឹងជួយសង្រ្គោះ Liverpool បានផងដែរដែលកំពុង ឈរនៅលេខរៀងទី១០បណ្តោះអាសន្ន ដោយទើបតែឈ្នះ បាន២ប្រកួតនៅឡើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹក ដែលត្រូវបានបណ្តេញចេញពីតំណែងលោក Brendan Rodgers ៕

Klopp អះអាងថា គាត់​នឹង​ទទួល​បាន​ជោគជ័យ​នៅ Liverpool

Klopp អះអាងថា គាត់​នឹង​ទទួល​បាន​ជោគជ័យ​នៅ Liverpool