UEFA នៅតែគាំទ្រលោក Platini ជាបេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត ទោះ FIFA ព្យួរមុខ​តំណែង​ក៏ដោយ

ស្វីស៖ សមាជិកសហព័ន្ធទាំង៥៤ប្រទេសរបស់ UEFA សុទ្ធតែបង្ហាញគាំទ្រដដែលចំពោះបេក្ខភាពឈរឈ្មោះបោះ ឆ្នោតរបស់លោក Michel Platini សម្រាប់ប្រជែងតំណែងប្រធាន FIFA ទោះត្រូវបានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភព លោកព្យួរមុខតំណែងរយៈពេល៣ខែហើយក៏ដោយ ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ការបន្តគាំទ្រប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA លោក Platini គឺត្រូវបានធ្វើឡើង ក្រោយបញ្ចប់កិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ តុលាម្សិលមិញនេះនៅប្រទេសស្វីស ដែលផ្តោតសំខាន់ទៅលើការព្យួរ មុខតំណែងបុរសជនជាតិបារាំង Platini ដោយ FIFA នោះរួមជាមួយនឹងប្រធានបណ្តោះ អាសន្នលោក Sepp Blatter និងអគ្គលេខាធិការផងដែរនោះ ។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ UEFA ក៏បានឲ្យដឹងដែរថា “Platini គួរតែមានឱកាសសម្រាប់តំណែងប្រធាន FIFA ថ្មី ។ ពួកយើងនៅតែគាំទ្រលោក Michel Platini ដដែល និងបញ្ជាក់ថា រូបគាត់ (Platini) នៅតែស្អាតស្អំ និង គ្មានមន្ទិលនោះទេ” ។

Platini បច្ចុប្បន្នជាអនុប្រធាន FIFA មួយរូបដែលទទួលបន្ទុកកិច្ចការបាល់ទាត់អឺរ៉ុប និងជាប្រធាន UEFA ផងដែរ តែត្រូវបាន FIFA បានព្យួរមុខតំណែងរយៈពេល៩០ថ្ងៃពីបទចោទថា មានការជាប់ពាក់ព័ន្ធទៅនឹងលុយប្រមាណជិត ២លានដុល្លារអាម៉េរិ ដែលលោក Sepp Blatter បានផ្តល់ឲ្យគាត់កាលពីឆ្នាំ២០១៣មកនោះ ៕

UEFA នៅតែគាំទ្រលោក Platini ជាបេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត ទោះ FIFA ព្យួរមុខ​តំណែង​ក៏ដោយ

UEFA នៅតែគាំទ្រលោក Platini ជាបេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត ទោះ FIFA ព្យួរមុខ​តំណែង​ក៏ដោយ