ចិនផ្តល់សម្ភារៈ ការិយាល័យមួយចំនួន ដល់ក្រសួងការ បរទេសកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ ក្រសួងការបរទេស បានរៀបចំពិធី ទទួលយក សម្ភារៈការិយាល័យ ដែលរដ្ឋាភិបាលចិន បានផ្តល់ជូនដល់ក្រសួងការបរទេស ដែលជាផ្លែផ្កាយ៉ាង ល្អប្រសើរ នៃទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និង លោកស្រី ប៊ូ ជាំងគូ អគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា សម្ភារៈការិយាល័យ ដែលរដ្ឋាភិបាលចិន ផ្តល់ជូនដល់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជានេះ រួមមានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ម៉ាស៊ីព្រីន ម៉ាស៊ីនថតចម្លងជាដើម៕

ចិនផ្តល់សម្ភារៈ ការិយាល័យមួយចំនួន ដល់ក្រសួងការ បរទេសកម្ពុជា

ចិនផ្តល់សម្ភារៈ ការិយាល័យមួយចំនួន ដល់ក្រសួងការ បរទេសកម្ពុជា