លោក កឹម សុខា នឹងចូលរួមវេទិកា សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន នៅក្រុងកែប រសៀលនេះ

ភ្នំពេញ ៖ ប្រធានស្តីទី គណបក្ស សង្រ្គោះជាតិ (CNRP)លោក កឹម សុខា នៅម៉ោងប្រមាណ ជា២រសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០១៥នេះ នឹងចូលរួមជាអធិបតីភាព ក្នុងវេទិកា “សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន" នៅភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

បន្ទាប់មកនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ម៉ោង០៨ព្រឹក លោកនឹងបន្តចូលរួមក្នុងវេទិកា “សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន” នៅភូមិច្រកខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត៕

លោក កឹម សុខា នឹងចូលរួមវេទិកា សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន នៅក្រុងកែប រសៀលនេះ