១៥​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មនុស្ស​២​នាក់​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តរតនគិរី

ខេត្តរតនគិរី​៖​ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​១៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​២៨​ខែ ក​ញ្ញ​ដល់​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៥​នេះ​ក្នុង​ខេត្តរតនគិរី​មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ចំនួន​២​នាក់​បាន ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ហើយ​ចំនួន​៧​នាក់​រងរបួស​ធ្ងន់ នឹង​ចំនួន​៤​នាក់​ទៀត​របួសស្រាល​។ 

​    ​បើ​យោងតាម​របាយការណ៍​ពី​ការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណ​:​បាន​ឃើញថា បើ​ប្រៀបធៀប​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃ​ដូចគ្នា ឆ្នាំនេះ​មានការ​ថយចុះ​ជាង​ឆ្នាំមុន​។ ហើយ​ក្នុងឆ្នាំនេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០៨​ករណី​គឺ​ម៉ូតូ បុក​ម៉ូតូ​០១​ករណី​រថយន្តបុក​ម៉ូតូ​០៤​ករណី​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​ចំនួន​០២ ករណី នឹង​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ចំនួន​០១​ករណី​។ 

​    ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៨​ករណី​ខាងលើ​មានតែ​មនុស្ស​ប្រុស​ដែល​បាន​ស្លាប់​ហើយ​រងរបួស ធ្ងន់​នឹង​ស្រាល​ក្នុងនោះ​បណ្តាល​ឲ្យ​មានការ​ខូចខាត​រថយន្ត​ចំនួន​០៤​គ្រឿង និង​ម៉ូតូ​ចំនួន​០៩​គ្រឿង​។ ចំពោះ​មធ្យោបាយ​បង្ករ​គ្រោះថ្នាក់​ទាំងអស់​មួយចំនួន​បាន​រក្សាទុក​នៅ អធិការដ្ឋាន​នៅតាម​បណ្តាល​ស្រុក​ហើយ​មួយចំនួនទៀត​ក៏បាន​យកមក​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​ផងដែរ ដើម្បី​ធ្វើ​កំណត់ហេតុ​រងចាំ​ដោះស្រាយ​ជា​ក្រោយ​។ 

​     ប្រភពពី​នាយការិយាល័យ​កណ្តា​លស​ណ្តា​ប់​ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំនេះ​ច្រើនជាងគេ​ក្នុង​រយៈពេល​១៥​ថ្ងៃ កន្លងទៅ​គឺ​ស្រុក​អូរ​ជុំ​ស្លាប់​ចំនួន​០២​នាក់​នឹង​ក្រុង​បាន​លុង​រងរបួស ធ្ងន់​នឹង​ស្រាល ឯ​ស្រុក​ផ្សេងៗ​ទៀត​មិនសូវមាន​គ្រោះថ្នាក់​ទេ​។ មូលហេតុ​នៃ​ការបង្ករ​គ្រោះថ្នាក់​គឺ​កត្តា​អ្នកបើកបរ​ស្រវឹង​៤៥% មិន​គោរព​សិ​ទិ្ធ​អ​ធិ​ភាព​ត្រង់​ផ្លូវ​ប្រសព្វ​៣០% ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​១៥% នឹង​ការបត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​នោះ​១០%​។ ហើយ​ឃើញថា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ចំនួន​០៥​ករណី​រថយន្ត​ខូចខាត មានការ​ថយចុះ​ចំនួន​០៥​គ្រឿង​និង​ម៉ូតូ​ខូចខាត​មានការ​ថយចុះ​ចំនួន​០៣​គ្រឿង ។ ឯ​មនុស្ស​វិញ​ស្លាប់មាន​ការថយចុះ​ចំនួន​០៣​នាក់​របួសធ្ងន់​ថយចុះ​ចំនួន​១២ នាក់​របួសស្រាល​ថយចុះ​០៦​នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ចាស់​២០១៤៕

១៥​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មនុស្ស​២​នាក់​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តរតនគិរី