Wenger៖ Arsenal មិន​ខ្លាច​ចំណាយ​លុយ​ធំ​ទិញ​កីឡាករ​នោះ​ទេ


Wenger៖ Arsenal មិន​ខ្លាច​ចំណាយ​លុយ​ធំ​ទិញ​កីឡាករ​នោះ​ទេ

លោក Arsene Wengers អ្នក​ចាត់​ការ​ចាស់​វស្សា​របស់ Arsenal បាន​ចេញ​មក​អះ​អាង​ថា​ក្រុម​របស់​លោក មិន​មែន​ភ័យ​ខ្លាច​ចំណាយ​លុយ​ដើម្បី​ទិញ​កីឡាករ​នៅ​ពេល​ទីផ្សារ​ដោះដូរ​បើក​នោះ​ទេ។

 

Wenger៖ Arsenal មិន​ខ្លាច​ចំណាយ​លុយ​ធំ​ទិញ​កីឡាករ​នោះ​ទេ

 

អ្នក​ចាត់​ការ​វ័យ​៦០ឆ្នាំ​ខាង​លើ បាន​និយាយ​ដូច្នេះ​នៅ​ពេល​​ម្ចាស់​ហ៊ុន​បាន​សួរ​នៅ​ក្នុង​កិច្ច​ប្រជុំទូទៅ​ប្រចាំ​ឆ្នាំ​​របស់​ក្លិប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ ​បន្ថែម​លើ​ការ​អះអាង​នេះ លោក Wenger ក៏​បាន​ប្រកាស​ផង​ដែរ​ថា Arsenal ឆ្នាំ​នេះ​រក​ចំណូល​បាន ៣៣៤,៥លាន​ផោន (ជាង​៥០០លាន​ដុល្លារ) និង​​ចំណេញ​ប្រមាណ ២៤​,៧លាន​ផោន (ប្រហែល​៣៨លាន​ដុល្លារ)។

 

បុរស​ជនជាតិ​បារាំង​ដែល​ទិញ​យក​តែ Petr Cech ម្នាក់​គត់​កាល​ពី​ដើម​រដូវ​កាល បាន​ឲ្យ​ប្រាប់​ថា៖ “ពួក​យើង​មិន​មែន​កំសាក​ក្នុង​ការ​ទិញ​កីឡាករ​នោះ​ទេ តែ​ខ្ញុំ​ដឹង​ពី​ការ​ចំណាយ​ដែល​ត្រឹម​ត្រូវ។ បើ​សិន​ជា​កីឡាករ​ដែល​ជា​គោល​ដៅ​នោះ មាន​គុណ​ភាព យើង​នឹង​ចំណាយ​លុយ​ទិញ​ភ្លាម”។

 

លោក Arsene Wengers ធ្លាប់​រង​ការ​រិះ​គន់​ពី​​អ្នក​គាំទ្រ​ចំពោះ​រឿង​ដែល​គាត់​មិន​បាន​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​កាល​ដើម​រដូវ​កាល បើ​ទោះ​បី​ជា​ដឹង​ថា​ខ្សែ​ប្រយុទ្ធ Danny Welbeck រង​របួស​រហូត​ចុង​ឆ្នាំ​នេះ​ក៏​ដោយ។

 

Wenger៖ Arsenal មិន​ខ្លាច​ចំណាយ​លុយ​ធំ​ទិញ​កីឡាករ​នោះ​ទេ

Cech ជា​កីឡាករ​ឈុតធំតែម្នាក់ ដែល Wenger ទិញ​ចូល​​ដើម​រដូវ​កាល​នេះ

 

Arsenal ធ្លាប់​បាន​ចំណាយ​លុយ​ធំ នាំ​យក​កីឡាករ​ល្បីៗ​មួយ​ចំនួន មក​កាន់​ក្លិប​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដែល​ក្នុង​នោះ​រួម​មាន​ការ​ទិញ Alexis Sanchez ពី Barcelona ក្នុង​តម្លៃ ៣៥លាន​ផោន កាល​ពី​ឆ្នាំ​២០១៤ និង​ការ​ទិញ Mesut Ozil ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប​ប្រមាណ ៤២,២​លាន​ផោន កាល​ពី​ឆ្នាំ ២០១៣៕

 

ចុចអាន៖ ភ្នាក់ងារ Martial ​បន្ទោស Wenger ​ថា​មិន​ចេះ​មើល​កីឡាករ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Express