កីឡាករ​ល្បីៗ​របួស​អស់​​ជាង​១០​នាក់​​​ ក្រោយ​ទាត់​ឲ្យ​ជម្រើស​ជាតិ


កីឡាករ​ល្បីៗ​របួស​អស់​​ជាង​១០​នាក់​​​ ក្រោយ​ទាត់​ឲ្យ​ជម្រើស​ជាតិ

តារា​បាល់ទាត់​ឆ្នើមៗ នៅ​​ក្លិប​កំពូល​អឺរ៉ុប​ជា​ច្រើននាក់​​បាន​រង​របួស​ បន្ទាប់​ពី​​ចូល​រួម​​​នៅ​ក្រុម​ជម្រើស​ជាតិ​​រយៈពេល​១​សប្ដាហ៍​កន្លង​មក​នេះ។ ​ក្នុង​នោះ ឃើញ​ថា​កីឡាករ​របស់​ក្រុម​ Manchester City មាន​របួស​ច្រើន​​ជាង​គេ។ ចង់​ដឹង​មាន​នរណា​ខ្លះ សូម​ទស្សនា​ខាង​ក្រោម៖

 

១. Sergio Aguero (Manchester City)

 

កីឡាករ​ល្បីៗ​របួស​អស់​​ជាង​១០​នាក់​​​ ក្រោយ​ទាត់​ឲ្យ​ជម្រើស​ជាតិ

 

​​តួអង្គ​សំខាន់​បំផុត​របស់​ក្រុម​ Man City រូប​នេះ បាន​រង​របួស​សរសៃពួរ​គន្លាក់​ជើង ​ពេល​លេង​ឲ្យ​​ជម្រើស​ជាតិ​អាហ្សង់ទីន ​ដែល​ចាញ់​​អេក្វាឌ័រ ២-០ ក្នុង​ការ​ប្រកួត​ជម្រុះ​ 2018 FIFA World Cup នៅ​នាទី​២២ កាល​​ពី​ថ្ងៃ​ទី​០៩ ខែ​តុលា និង​ត្រូវ​សម្រាក​ព្យាបាល យ៉ាង​តិច​ពី​៤​ទៅ​៥​សប្ដាហ៍។

 

២. David Silva (Manchester City)

 

កីឡាករ​ល្បីៗ​របួស​អស់​​ជាង​១០​នាក់​​​ ក្រោយ​ទាត់​ឲ្យ​ជម្រើស​ជាតិ

 

​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​​រង​របួស​រមួល​ក​ជើង​ធ្ងន់ធ្ងរ កាល​ប្រកួត​ជម្រុះ​ UEFA Euro 2016 ហើយ​នឹង​ត្រូវ​អវត្តមាន​ពី​ការ​ប្រកួត អាច​ដល់​៤​សប្ដាហ៍។

 

៣. Aleksandar Kolarov (Manchester City)

 

​ខ្សែ​ការពារ​​ឆ្វេង​ដ៏​សំខាន់​របស់​មេឃ​ខៀវ រូប​នេះ ត្រូវ​បាន​ដូរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ស៊ែប កាល​ប្រកួត​ទល់​នឹង​ព័រទុយហ្គាល់ ដោយ​សង្ស័យ​មាន​របួស តែ​អាច​ជា​របួស​បន្តិច​បន្តួច។

 

៤. Vincent Kompany (Manchester City)

 

ខ្សែ​ការពារ​កណ្ដាល និង​ជា​ប្រធាន​ក្រុម​ Man City បាន​អវត្តមាន​២​ទៅ​៣​ប្រកួត​មក​ហើយ សម្រាប់​មេឃ​ខៀវ តែ​ក្រោយ​ជា​របួស​​គ្រូ​បង្វឹក​ Mark Wilmots ​ក៏​កោះ​ហៅ​ទៅ​ចូល​រួម​ជម្រើស​ជាតិ​បែលហ្សិក​ទៀត សម្រាប់​ប្រកួត​ជម្រុះ​ Euro 2016 ​ហើយ​ឥឡូវ​កំពុង​ពិនិត្យ និង​សង្ស័យ​ថា​ ​នឹង​មិន​អាច​ជួយ​ Man City បាន​​នៅ​ចុង​សប្ដាហ៍​នេះ​ទៀត។

 

​៥. Bastian Schweinsteiger (Manchester United)

 

កីឡាករ​ល្បីៗ​របួស​អស់​​ជាង​១០​នាក់​​​ ក្រោយ​ទាត់​ឲ្យ​ជម្រើស​ជាតិ

 

ខ្សែ​បម្រើ​របស់​ក្រុម​បិសាច​ក្រហម​រូប​នេះ ​​បាន​អវត្តមាន​ពី​ក្រុម​​អាល្លឺម៉ង់ កាល​ប៉ះ​អៀរឡង់ បន្ទាប់​ពី​របួស​ភ្លៅ​ពេល​ហ្វឹកហាត់។ Man Utd បាន​ប្រកាស​​លើ​ Twitter ​ជា​ផ្លូវការ​ថា ​តារា​​ជ័យ​លាភី​ World Cup រូប​នេះ នឹង​អាច​អវត្តមាន ពេល​ប៉ះ​ Everton ថ្ងៃ​សៅរ៍​នេះ។

 

៦. Michael Carrick (Manchester United)

 

Carrick បាន​វិល​ត្រឡប់​ពី​ក្រុម​ជម្រើស​ជាតិ ទៅ​ក្លិប​បិសាច​ក្រហម​វិញ ដោយសារ​របួស​ពេល​ហ្វឹកហាត់​នៅ​ជាមួយ​ក្រុម​អង់គ្លេស ហើយ​ខ្សែ​បម្រើ​រូប​នេះ ក៏​មិន​ទាន់​ប្រាកដ​ថា នឹង​អាច​ជួយ​បិសាច​ក្រហម បាន​ឬ​អត់​ផង​ដែរ​ស្អែក​នេះ។

 

៧. Nemanja Matic (Chelsea)

 

Matic ​បាន​ដូរ​ចេញ​ត្រឹម​តែ​៨​នាទី កាល​ក្រុម​ជម្រើស​ជាតិ​ស៊ែប ប៉ះ​អាល់បានី ដោយសារ​របួស​សាច់ដុំ ហើយ​កីឡាករ​រូប​នេះ នឹង​អវត្តមាន​ពី​ក្រុម​តោ​ខៀវ ក្នុង​ការ​ប្រកួត​ Premier League ប៉ះ​ Aston Villa ​នៅ​សៅរ៍​ស្អែក​នេះ។

 

៨. Branislav Ivanović (Chelsea)

 

​ខ្សែ​ការពារ​ស្ដាំ​របស់​តោ​ខៀវ​រូប​នេះ បាន​រង​របួស​​សរសៃពួរ កាល​ស៊ែប ប៉ះ​អាល់បានី និង​​ត្រូវ​អវត្តមាន​ពី​​ក្រុម​លោក​ Jose Mourinho ​ពេល​ប៉ះ​ Aston Villa ដូច​គ្នា។

 

៩. Danny Ings (Liverpool)

 

ខ្សែ​ប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Ings ​បាន​រង​របួស​សរសៃ​ពួរ​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ការ​ហ្វឹក​ហាត់​ជាមួយ​ក្រុម​អង់គ្លេស នឹង​ត្រូវ​អវត្តមាន​​ពី​ការ​ប្រកួត​រហូត​ចប់​រដូវ​កាល។

 

១០. Joe Gomez​​ (Liverpool)

 

កីឡាករ​ល្បីៗ​របួស​អស់​​ជាង​១០​នាក់​​​ ក្រោយ​ទាត់​ឲ្យ​ជម្រើស​ជាតិ

 

ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ Liverpool រូប​នេះ ​បាន​រង​របួស​​សរសៃ​ពួរ​ធ្ងន់ធ្ងរ ​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​ត្រូវ​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល​ដូច​គ្នា។

 

១១. Tim Krul (Newcastle)

 

អ្នកចាំទី​របស់​ក្រុម​សារិកា​ព្រៃ​រូប​នេះ បាន​រង​របួស​ធ្ងន់ធ្ងរ កាល​ហុល្លង់ ឈ្នះ​កាហ្សាក់ស្ថាន ២-១ និង​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​ផង​ដែរ។

 

១២. Mario Gotze (Bayern Munich)

 

​ខ្សែ​បម្រើ​រូប​នេះ នឹង​ត្រូវ​អវត្តមាន​ពី​ការ​ប្រកួត​​​អាច​ពី​១០ ទៅ​១២​សប្ដាហ៍ បន្ទាប់​ពី​របួស​ក្រលៀន​ កាល​អាល្លឺម៉ង់ ​ចាញ់​អៀរឡង់ ១-០។

 

១៣. Karim Benzema (Real Madrid)

 

កីឡាករ​ល្បីៗ​របួស​អស់​​ជាង​១០​នាក់​​​ ក្រោយ​ទាត់​ឲ្យ​ជម្រើស​ជាតិ

 

​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ស្ដេច​ស ​នឹង​អវត្តមាន​ដល់​៣​សប្ដាហ៍ បន្ទាប់​ពី​របួស​សរសៃពួរ កាល​បារាំង​ឈ្នះ​អាមិននៀ ៤-០ កាល​ប្រកួត​មិត្តភាព។

 

១៤. Paul Pogba និង​ Alvaro Morata (Juventus)

 

Morata ​បាន​ដូរ​ចេញ កាល​អេស្ប៉ាញ ឈ្នះ​លុចហ្សំបួរ ៤-០ កាល​ថ្ងៃ​សុក្រ ​ដោយសារ​សង្ស័យ​អាច​បាក់​ឆ្អឹង​ជើង ខណៈ​ដែល​​ Pogba បាន​អវត្តមាន​ពី​ក្រុម​បារាំង កាល​ឈ្នះ​អាមិននៀ ៤-០ ដោយសារ​របួស​​សរសៃពួរ នឹង​អវត្តមាន​១​សប្ដាហ៍៕

 

-ចុចអាន៖ Barca ចង់​បាន​ Van Persie ដើម្បី​ទុក​គ្រាន់​ជំនួស​ MSN

-ចុចអាន៖ Euro 2016 រក​ឃើញ​២០ក្រុម​ សល់​តែ​៤ក្រុម​​វគ្គ play-off

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ squawka | faceoffootball