​រុស្ស៊ី​៖​ក្រុម​IS​នៅ​ស៊ី​រី​ចាប់ផ្ដើម​ដកថយ​ក្រោយ​ការវាយប្រហារ​តាម​ជើង​អាកាស​

រុស្ស៊ី​៖​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​ស៊ី​រី​បានចាប់ផ្ដើម​ដកខ្លួន​ថយ​ពី​ទីតាំង​របស់​ពួកគេ​ហើយ ក្រោយពេល​រុស្ស៊ី​បើក​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស​ក្នុង​រយៈពេល​ប្រមាណ​ជាង​ពីរ​សប្ដាហ៍​មកនេះ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ចេញផ្សាយ​ការ​ម្សិលមិញ​។  សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់ថា យន្ដហោះ​ចម្បាំង​របស់​រុស្ស៊ី​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ស៊ី​រី បាន​បើក​យុទ្ធនាការ​វាយប្រហារ​៣៣​លើក បំផ្លាញ​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​៣២​ទីតាំង​ក្នុង​រយៈពេល​២៤​ម៉ោង ចុងក្រោយ​នេះ ដោយបាន​បំផ្លាញ​បញ្ជាការដ្ឋាន រោងចក្រ​ផលិត​គ្រាប់មីន និង​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ទៅលើ​អាកាស​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ផងដែរ​។ លើសពីនេះ​ក្នុង​ប្រតិ​ប​ត្ដិ​ការ​របស់​រុស្ស៊ី​ក្នុងពេល​ថ្មីៗ នេះ​បាន​បំផ្លាញ​ទីតាំង​កាំភ្លើង​ធំ​មួយកន្លែង ទីតាំង​ផ្ទុក​រថយន្ដ មាន​រថពាសដែក​បី​គ្រឿង និង​រថយន្ដ​បាញ់កាំភ្លើង​យន្ដ កាំភ្លើងត្បាល់​៦​គ្រឿង​។​

​គួររម្លឹកថា រុស្ស៊ី​បានចាប់ផ្ដើម​យុទ្ធនាការ​វាយប្រហារ​តាម​ជើង​អាកាស​នៅក្នុង​ប្រទេស ស៊ី​រី​កាលពី​ថ្ងៃទី​៣០​កញ្ញា​ឆ្នាំ​២០១៥ តប​តាម​ការស្នើសុំ​របស់លោក​ប្រធានាធិបតី​ស៊ី​រី បា​សា​អាល់​អាសាដ​៕

​រុស្ស៊ី​៖​ក្រុម​IS​នៅ​ស៊ី​រី​ចាប់ផ្ដើម​ដកថយ​ក្រោយ​ការវាយប្រហារ​តាម​ជើង​អាកាស​