ជាង ១ ខែ​លោក ហ៊ុន សែន ទទួល​សញ្ញាបត្រ​បណ្ឌិតកិត្តិ​យស​​ចំនួន​ពីរ

រូបខាងឆ្វេងលោក ហ៊ុន សែន ទទួលសញ្ញាបត្រ​ពីសកលវិទ្យាល័យចិន និងខាងស្តាំលោកទទួលពីសកលវិទ្យាល័យម៉ាឡេស៊ីត្រឹម​រយៈពេល​តែ​ជាង ១ ខែ​ប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ដល់​ទៅ​ពីរ ពោលគឺ​សញ្ញាបត្របណ្ឌិត​​កិត្តិយស​ពីស​កល​វិទ្យាល័យ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ចិន។

ម្សិលមិញ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​មួយទៀត​ពី​សកល​វិទ្យាល័យ​ក្វាង​ស៊ី (Guangxi) របស់​ចិន នៅក្នុង​ទីក្រុង​ប៉េកាំង ជាទី​ដែល​លោក​កំពុងតែ​បំពេញបេសកកម្ម​ការងា​រ​នៅ​ទីនោះ។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន សញ្ញាបត្រ​ដែល​សកលវិទ្យា​ល័យ​នៅ​ប្រទេស​ចិន​ផ្តល់ជូន​រូបលោក​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ស្នាដៃ​របស់លោក​ដែល​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​វិស័យ​អប់រំ។

កាលពី​ថ្ងៃទី ៩ ខែកញ្ញា កន្លងទៅ​ពោលគឺ​ជាង​មួយខែ​មុននេះ លោក ហ៊ុន សែន ក៏​ធ្លាប់​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាពជា​អ្នកដឹកនាំ​ឆ្នើម» ពី​សាកលវិទ្យាល័យ Limkokwing University of Creative Technology របស់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ។

រាល់​លើក​បន្ទាប់ពី​ទទួល​សញ្ញាបត្រ​បណ្ឌិត​ក​ត្តិ​យ​ពី​សកល​វិទ្យាល័យ​បរទេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​និយាយ​ដោយ​មោទកភាព​ថា សញ្ញាបត្រ​ដែល​លោក​ទទួលបាន គឺ​មិនមែន​តែ​ជា​កិត្តិយស​សម្រាប់តែ​លោក​ម្នាក់​ឡើយ តែ​វា​ក៏​ជា​កិត្តិយស​ចំពោះ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ផងដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?