​Newcastle ទទួលបាន​ប្រាក់​សំណង​ពី​សហព័ន្ធ​បាល់ទាត់​ហូ​ឡង់

​កីឡា​៖​ក្លិប​សារិកា​ព្រៃ Newcastle United ត្រូវបាន​គេ​រាយការណ៍​ថា បានទទួល​សំណង​ជា​ទឹកប្រាក់​ពី​សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​ហូ​ឡង់ បន្ទាប់ពី​អ្នកចាំទី Tim Krul បាន​រងរបួស​ដែល​អាច​នឹង​សម្រាក​ព្យាបាល​រហូតដល់​បញ្ចប់រ​ដូ​វ​កាល​នេះ​។​

​    ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ The Mirror បាន​ឲ្យ​ដឹងថា អ្នកចាំទី Tim Krul បាន​រងរបួស​ជង្គង់ អំឡុងពេល​ចាំទី​ឲ្យ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ក្នុងជំនួប​ជាមួយនឹង​ក្រុម ជម្រើសជាតិ​កា​ហ្សា​ស្ថាន ហើយ​ក្លិប​សារិកា​ព្រៃ Newcastle United នឹងត្រូវ​ទទួលបាន​ប្រាក់​សំណង​ពី​សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​ហូ​ឡង់​ប្រមាណ​ជា ៥.៥​លាន​ផោន​សម្រាប់​ការរង​របួស​របស់​អ្នកចាំទី​រូបនេះ​។​

​    ​គួរ​បញ្ជាក់ថា ក្លិប​សារិកា​ព្រៃ Newcastle United ក៏​ធ្លាប់​ទទួលបាន​ប្រាក់​សំណង​១០​លាន​ផោន​ពី​សហព័ន្ធ​បាល់ទាត់​របស់​ប្រទេស​អង់គ្លេស​ផងដែរ បន្ទាប់ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Michael Owen បាន​រងរបួស​ក្នុង​យុទ្ធនាការ​បាល់ទាត់​ពាន​រង្វាន់​ពិភពលោក​កាលពី​ឆ្នាំ​២០០៦៕ 

​Newcastle ទទួលបាន​ប្រាក់​សំណង​ពី​សហព័ន្ធ​បាល់ទាត់​ហូ​ឡង់