​Shane Long នឹង​អវត្តមាន​៤​សប្ដាហ៍​ដោយសារ​របួស​កជើង

​កីឡា​៖​ខ្សែប្រយុទ្ធ​របស់​ក្លិប Southampton គឺ​កីឡាករ Shane Long ត្រូវបាន​គេ​រាយការណ៍​ថា នឹងត្រូវ​អវត្តមាន​រយៈពេល​៤​សប្ដាហ៍ បន្ទាប់ពី​រងរបួស​ក​ជើង អំឡុងពេល​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​។​

​    ​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Sportmole បាន​ឲ្យ​ដឹងថា ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​រងរបួស​កជើង​នៅក្នុង​ការបង្ហាញ​ខ្លួន ឲ្យ​ក្រុម​ជម្រើសជាតិ​នៃ​សាធារណរដ្ឋ​អៀរ​ឡង់​កាលពី​ថ្ងៃអាទិត្យ​មុន ក្នុងជំនួប​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ ហើយ​អាច​នឹងត្រូវ​សម្រាក​ព្យាបាល​របួស​មួយ​នេះ​ពី​២​សប្ដាហ៍​ទៅ​៤​សប្ដាហ៍​។​

​    ​គួរ​បញ្ជាក់ថា កីឡាករ Shane Long ក៏​នឹងត្រូវ​អវត្តមាន​ឲ្យ​ក្លិប Southampton ក្នុងជំនួប​ជាមួយនឹង​ក្លិប Leicester City ក្នុង​ក្របខ័ណ្ឌ English Premier League នៅ​ថ្ងៃ​សៅរ៍​នេះ​ផងដែរ​៕

​Shane Long នឹង​អវត្តមាន​៤​សប្ដាហ៍​ដោយសារ​របួស​កជើង
​Shane Long នឹង​អវត្តមាន​៤​សប្ដាហ៍​ដោយសារ​របួស​កជើង