កោររោមចេញពីតំបន់​ឯកជន អាច​ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

បើទោះជាស្រ្តីជាមនុស្សភាគច្រើនមិនបានដឹងពីការ​កោរ​រោម​នៅ​តំបន់​ឯកជន​ដែល​ធ្វើឲ្យ​មាន​ការប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​ពួកគេ​យ៉ាងណា​ក៏ដោយ។តែការ​ធ្វើបែបនេះ​ វាស្ទើរ​ក្លាយ​ទៅជា​​ទម្លាប់​ធម្មតា​ទៅហើយដែល​សព្វ​ថ្ងៃគ្មាន​នរណា​ម្នាក់​សង្ស័យថា​ វាមាន​ហានិភ័យ​ដល់​សុខភាព​របស់​​ពួកគេ​ឡើយ។​

 

កោររោមចេញពីតំបន់​ឯកជន អាច​ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

 

យោងតាមការសិក្សាថ្មីមួយ ដែលមានស្រ្តីជាច្រើន​ដែល​បាន​កោររោម​ចេញ​ត្រង់​តំបន់​ឯកជនរបស់​ពួកគេ​បាន​​បញ្ជាក់ថា​ មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​វិវត្ត​ទៅ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។​

 

អ្នកមិនគួរកោររោមត្រង់តំបន់ឯកជនចេញទេ!

បើតាសម្ដីរបស់លោក Andrea De Maria ដែល​ទាក់ទង​​ទៅនឹង​ការ​ចេញ​ផ្សាយ​នៅ​ទស្សនាវដ្ដី​ផ្នែក​ សម្ភព​ និង​ខាង​រោគស្រ្តី​សហរដ្ឋអាមេរិក​បាន​ឲ្យដឹងថា​ ស្រ្តី​ជាច្រើន​មិន​ដឹង​ពី​ហានិភ័យ​នៃការ​កោររោម​​តំបន់​ឯកជន​ ដោយសារ​តែ​ពួកគេ​ធ្លាប់​​បាន​ធ្វើ​ការ​កោររោម​នៅ​លើ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ ហើយវា​​គ្មាន​ហានិភ័យ​អ្វី​ដល់​​ពួកគេ។

 

យោងតាមការសិក្សានេះ ស្រ្តីចំនួន ៨៧% ​បាន​ធ្វើការ​​កោរចេញ​ទាំង​អស់​នៅត្រង់​តំបន់​ឯកជន​ ខណៈ​ដែល​ស្រ្តី ៩០% ​បាន​ប្រើ​ឡាម​សម្រាប់​ធ្វើការ​កោរ។ស្បែកប្រដាប់​បន្តពូជគឺនៅ​ឆ្ងាយ​ជាង​ស្បែក​នៅ​លើ​ជើង​របស់យើង។នេះហើយ​​ជា​មូលហេតុ​​ដែល​អាច​បង្កឲ្យ​​មាន​ការរង​របួស​ស្នាមតូចៗជាពិសេស​ដែល​ធ្វើការ​កោរវា​នៅ​ក្នុង​ពេល​ដែល​​អ្នក​មាន​​ការ​ប្រញាប់​ពេក។ចំពោះ​ស្រ្តី​ដែល​ងាយ​រង​​នឹង​ការមុត​ក៏ដូច​ជា​ស្នាម​របួស​ផ្សេងៗ​ដោយសា​តែ​​ពួកគេ​មើល​មិន​ឃើញ​នៃតំបន់​ឯកជន​របស់​ពួកគេ​ ខណៈ​ពេល​​ដែល​ពួក​គេ​កំពុងតែ​ព្យាយាម​ក្នុងការ​កោររោម​នៅ​ត្រង់​​តំបន់​ឯកជន​​​នោះ។

 

តាមការពិតស្រ្តីជាង ៦០% បានប្រាប់ឲ្យដឹងថាវាពិត​ជាមាន​ការ​ប៉ះពាល់​មែន​​ដូចជា​ការ​សំណឹកឬដាច់​រលាត់​ដោយ​តែ​មាន​រោមវាដុះ​នៅក្នុង​​សាច់​​បន្ទាប់​​ពី​យើង​បាន​កោរវា​​ចេញ​ពី​​តំបន់​ឯកជន។

 

ទោះបីជាវាមានរងរបួសតិចតួច ដែលកើតមានឬមិន​បង្ក​គ្រោះថ្នាក់​ និង​មិន​មាន​ការ​​ឈឺចាប់​ក៏ដោយ។តែមាន​រឿងមួយ​ដែលអ្នក​ត្រូវយក​ចិត្តទុក​​នោះ​គឺ​ស្បែក​ប្រដាប់​បន្ត​ពូជ​ជា​កន្លែង​បណ្ដុំ​នៃ​ក្រពេញ​ញើស​ មានន័យ​ថា​តំបន់នេះ​ជាធម្មតា​​វា​មាន​ភាព​សើម​ និង​ងងឹត​ដែល​ធ្វើឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ដល់​ការ​រីក​លូតលាស់​នៃ​បាក់តេរី។ការដាច់​ ឬរលាត់​ស្បែក​ដែល​មានជាតិ​ទឹក​សើមតិចៗ​វា​ជា​កន្លែង​បង្ក​ដល់​ភាពងាយ​ស្រួល​ក្នុង​ការ​ងាយ​នឹង​ឆ្លង​មេរោគ​បាក់តេរី​ និងវីរុស។ចំពោះ​ជំងឺ​កាមរោគ​ រួមបញ្ចូល​ទាំងជំងឺ​ប៉េសនិងមេរោគ HPV វានឹង​មាន​ការធ្លាក់​ចុះ​នូវ​ហា​និភ័យ​​នៃ​ការឆ្លង​ប្រសិន​បើមិន​បាន​ធ្វើការ​កោររោម​ចេញ​​នៅ​ត្រង់​តំបន់​ឯកជន​របស់អ្នក៕

 

 

ដោយ៖ Brugn

 

ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កោររោមចេញពីតំបន់​ឯកជន អាច​ប៉ះពាល់សុខភាពធ្ងន់ធ្ងរ