ក្រ​សួង​អប់​រំ​ពិ​ន័យ​គ្រូ ដែល​ដាក់​ទណ្ឌ​កម្ម ​ឱ្យ​សិស្ស​ប្រុស​សម្រាត​សិ​ស្ស​ស្រី​ក្នុង​ថ្នាក់​រៀន​នៅ​ស្វា​យរៀង​

ភ្នំពេញ៖ ក្រសួង​អប់​រំយុវ​ជន និង កី​ឡា បាន​សម្រេច​ពិ​ន័យ​តាម​ច្បាប់​របស់​ខ្លួន ចំ​ពោះ​គ្រូ​បង្រៀន​ឈ្មោះ ដួង សា​នេត ដែល​បាន​ដាក់​ទណ្ឌ​កម្ម​ឱ្យ​សិ​ស្ស​បុ្រសស្រាត​សំ​ពត់ និង​ខោ​ទ្រ​នាប់​សិស្ស​ស្​រី ក្នុង​ថ្នាក់​រៀន នៅ​ខេត្ត​ស្វាយ​រៀងដោយ​គ្រាន់​តែ​ឈប់​ឱ្យ​បង្រៀន ហើយ​ផ្លាស់​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​កា​រិ​យា​ល័យ​អប់​រំ​ស្រុក ខណៈ​ដែល​តុ​លា​ការ កំ​ពុង​កោះ​ហៅ​គ្រូ​បង្រៀន​រូប​នេះ ឱ្យ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​រឿង​ព្រ​ហ្ម​ទណ្ឌ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែល​ធ្វើ​ឡើង​កាល​ពី ១៤ ខែ តុលា ឆ្នាំ ២០១៥ បាន​ឲ្យ​ដឹង​ថា  ការ​ផាក​ពិ​ន័យ​នេះ​មាន ៣​ដំ​ណាក់​កាល​រួម​មាន​៖ ធ្វើ​ការ​ស្តី​បន្ទោស​ជា​លាយ​លក្ខណ៍​អក្សរ ផ្លាស់​ប្តូរ​មិន​ឱ្យ​បង្រៀន សិស្ស​ដោយ​ឱ្យ​ទៅ​បំ​ពេញ​ការ​ងារ នៅ​កា​រិ​យា​ល័យអប់​រំ​យុវ​ជន និង​កី​ឡា នៅ​ស្រុក​រំ​ដួល និង​ដក​ភារ​កិច្ច​ឱ្យ​បំ​ពេញ ការ​ងារ​រដ្ឋ​បាល​តូច​តាចប៉ុ​ណ្ណោះ ។ សូម​បញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០១៥ ក្មេង​ស្រី​សិ​ស្ស​សា​លា​ម្នាក់ ដែល​មាន​អាយុ ១១​ឆ្នាំ​ រៀន​នៅ​ថ្នាក់​ទី ២  នៅ​សា​លា​បឋម​សិ​ក្សា ហ៊ុន សែន វត្ត​ថ្មី​ ត្រូវ​គ្រូ​បង្រៀន​ឈ្មោះ ដួង សា​នេត ដាក់​ពិ​ន័យ​ឱ្យ​ឡើង​ឈរ​លើ​កៅ​អី​គ្រូ  បន្ទាប់​មក​អោយ​សិស្ស​ប្រុស​សម្រាត​សំ​ពត់ និង​ខោ​ទ្រ​នាប់របស់​នាង បន្ទាប់​ពី​កុ​មា​រី​រូប​នេះ មិន​ចេះ​អាន​មេ​រៀន […]