សម្តេច​តេ​ជោ​ ទទួល​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិ​យ​ស «ផ្នែក​អក្សរ​សា​ស្រ្ត» ពី​សាក​ល​វិ​ទ្យា​ល័យ​ ក្វាង​ស៊ី ​របស់​ចិន​

ភ្នំពេញ៖  កាល​ពី​ថ្ងៃ​ទី ១៥ ខែ តុ​លា ឆ្នាំ ២០១៥ សាក​ល​វិ​ទ្យា​ល័យ​ក្វាង​ស៊ី នៃ​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​  បាន​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិ​ត​កិ​ត្តិ​យ​ស ផ្នែក​អក្សរ​សា​ស្ត្រ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ក​រដ្ឋ​ម​ន្រ្តី នៃ​ប្រ​ទេស កម្ពុ​ជា ។ លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សញ្ញាបត្រកិត្តិយសផ្នែកអក្សរសាស្រ្តនេះ ឆ្លើយ  តប​ទៅ​នឹង​ស្នា​ដៃ​របស់​សម្តេច​តេ​ជោ ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ប្រ​ទេស​លើ​គ្រប់​វិ​ស័យ ជា​ពិ​សេស​វិ​ស័យ​អប់​រំ  ។ សម្តេចតេជោ បានបញ្ជាក់ថា សញ្ញាបត្រនេះ មិនមែនសម្រាប់តែសម្តេចតេជោ ហ៊ុន សែន តែម្នាក់ទេ តែ​បាន​ផ្តល់​ ជូន​រាជ​រដ្ឋា​ភិ​បាល និង​ប្រ​ជា​ជន​កម្ពុ​ជា​ទាំង​មូល ពី​ព្រោះ ​វាគឺ​ជា​ការ​ទទួល​ស្គាល់​អំ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា នៅ​ ក្នុង​បុព្វ​ហេតុ​កសាង​ជា​តិ​មា​តុ​ភូមិ​ជា​ទីស្រឡាញ់ទាំងអស់គ្នា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានសញ្ញាបត្របណ្ឌិតកិ តិ្ត​យ​ស «ភាព​ជា​អ្នក​ដឹក​នាំ​ឆ្នើម»​ ពី​សាក​ល​វិ​ទ្យា​ល័យ […]