Angelababy ​ឲ្យ​ពេទ្យ​ពិនិត្យ​​សព្វគ្រប់​ដើម្បី​បញ្ជាក់​ថា​ខ្លួន​​មិន​បាន​វះកាត់​កែសម្ផស្ស

Angelababy ​ឲ្យ​ពេទ្យ​ពិនិត្យ​​សព្វគ្រប់​ដើម្បី​បញ្ជាក់​ថា​ខ្លួន​​មិន​បាន​វះកាត់​កែសម្ផស្ស

តារា​សម្ដែង​ស្រស់​ស្អាត​មក​ពី​ហុងកុង Angelababy ​ដែល​ទើប​តែ​រៀប​ការ​​ថ្មី​ៗ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​មួយ​ដើម្បី​បញ្ជាក់​ឲ្យ​អ្នក​ទាំង​អស់​ឃើញ​ថា​សម្រស់​ស្រស់​ស្អាត​របស់​នាង​គឺ​ធម្មជាតិ​ពិត​ៗ។

 

Angelababy ​ឲ្យ​ពេទ្យ​ពិនិត្យ​​សព្វគ្រប់​ដើម្បី​បញ្ជាក់​ថា​ខ្លួន​​មិន​បាន​វះកាត់​កែសម្ផស្ស

 

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា តារា​សម្ដែង Angelababy បាន​ទៅ​កាន់​មន្ទីរពេទ្យ​វិទ្យាសាស្ត្រ​ចិន ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​ផ្នែក​កែ​សម្ផស្ស​លោក​ Qi Zouliang ពិនិត្យ​មើល​ទម្រង់​មុខ​​របស់​ខ្លួន​ និង​លទ្ធផល​បង្ហាញ​ថា​នាង​ពិត​ជា​ស្អាត​ដោយ​ធម្មជាតិ​ពិត​ប្រាកដ​មែន។ ការ​ត្រួត​ពិនិត្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មេធាវី​របស់​នាង សហការី​របស់​តុលាការ​ពីរ​នាក់ និង​អ្នក​កាសែត​ជា​ច្រើន។

 

ប្រពន្ធ​របស់​តារា​សម្ដែង Huang Xiaoming បាន​ទ្រាំទ្រ​​នឹង​ពាក្យ​ចចាមអារ៉ាម​​​ជា​មួយ​ព័ត៌មាន​ថា​ខ្លួន​​ប៉ះ​ពាល់​មុខ​កាំបិត​​អស់​ច្រើន​ឆ្នាំ​មក​ហើយ។ មូល​ហេតុ​ដែល​ Baby សម្រេច​ចិត្ត​ទៅ​ពិនិត្យ​លើក​នេះ​ដោយ​សារ​តែ​​ពាក់​ព័ន្ធ​នឹង​​រឿង​ក្ដី​មួយ។ កាល​ពី​ឆ្នាំ ២០១២ ​មន្ទីរ​ពេទ្យ​កែ​សម្ផស្ស​ឈ្មោះ Ruili បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “ការ​វះកាត់​កែ​សម្ផស្ស​របស់ Angelababy ទទួល​បរាជ័យ ចង្កា​របស់​នាង​មើល​ទៅ​ក្លែង​ក្លាយ​ឲ្យ​នៅ​លើ​គោក”។ នៅ​ពេល​នោះ Angelababy បាន​ចេញ​មក​ប្ដឹង​គ្លីនិក​នេះ​ពី​បទ​បរិហារកេរ្តិ៍​និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​នាង។ យ៉ាងណាមិញ នៅ​លើ​អ៊ីនធឺណិត​នៅ​ពេល​នោះ​បាន​លេច​រូប​ជា​ច្រើន​ពី​រូប​​របស់ Angela កាល​ពី​មុន​និង​បច្ចុប្បន្ន។

 

បើ​ទោះ​បី​​ជា​តុលាការ​ទីក្រុង​ប៉េកាំង ​បាន​កាត់​ក្ដី​ឲ្យ Angela ឈ្នះ​កាល​ពី​ខែ​ឧសភា​​ហើយ​ក្ដី តែ​គ្លីនិក​នោះ និង​​ចៅក្រម​បាន​ឲ្យ Baby ទៅ​បញ្ជាក់​​លិខិត​​ពី​ពេទ្យ​ដើម្បី​បញ្ចប់​រឿង​ក្ដី​នេះ។

 

នៅ​ពេល​ទៅ​ពិនិត្យ​ X-ray នេះ Angelababy មិន​បាន​ផាត់​មុខ​អ្វី​ទាំង​អស់។ វេជ្ជបណ្ឌិត Qi បាន​ពិនិត្យ​ឲ្យ​តារា​សម្ដែង​អាយុ ២៦ ឆ្នាំ​ដោយ​ផ្ទាល់។ លោក​បាន​លើក​ឡើង​ថា​​ថា ផ្ទៃ​មុខ​ទាំង​មូល​របស់​នាង​មិន​ធ្លាប់​បាន​ឆ្លង​កាត់​មុខ​កាំបិត​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ត្របក​ភ្នែក​ពីរ​ជាន់​របស់ Baby គឺ​ខុស​ពី​ត្របក​ភ្នែក​ដែល​បាន​មក​ពី​ការ​វះកាត់។

 

កាល​ពី​មុន Angelababy ធ្លាប់​បាន​និយាយ​ថា ការ​ប្រែប្រួល​​នៅ​លើ​ផ្ទៃ​មុខ​របស់​នាង​គឺ​ដោយ​សារ​ផល​ប៉ះពាល់​ពី​ការ​ពុត​ធ្មេញ​របស់​នាង។ វេជ្ជបណ្ឌិត​ក៏​យល់​ស្រប​ផង​ដែរ​ថា​ការ​ពុត​ធ្មេញ​មិន​មែន​​ជា​ការ​វះកាត់​កែ​សម្ផស្ស​នោះ​ទេ៕

 

Angelababy ​ឲ្យ​ពេទ្យ​ពិនិត្យ​​សព្វគ្រប់​ដើម្បី​បញ្ជាក់​ថា​ខ្លួន​​មិន​បាន​វះកាត់​កែសម្ផស្ស

 

Angelababy ​ឲ្យ​ពេទ្យ​ពិនិត្យ​​សព្វគ្រប់​ដើម្បី​បញ្ជាក់​ថា​ខ្លួន​​មិន​បាន​វះកាត់​កែសម្ផស្ស

 

Angelababy ​ឲ្យ​ពេទ្យ​ពិនិត្យ​​សព្វគ្រប់​ដើម្បី​បញ្ជាក់​ថា​ខ្លួន​​មិន​បាន​វះកាត់​កែសម្ផស្ស

 

Angelababy ​ឲ្យ​ពេទ្យ​ពិនិត្យ​​សព្វគ្រប់​ដើម្បី​បញ្ជាក់​ថា​ខ្លួន​​មិន​បាន​វះកាត់​កែសម្ផស្ស

 

ចុចអាន៖រ៉ូប​​២​ឈុត​សម្រាប់​មង្គល​ការ​ Angelababy មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ dramafever