កុំកុំ ​បង្ហាញ​រូបច្រើន​សន្លឹក​​កាល​​អាយុ​១៧​ឆ្នាំ​ពេល​កំពុង​ហាត់​គុន


កុំកុំ ​បង្ហាញ​រូបច្រើន​សន្លឹក​​កាល​​អាយុ​១៧​ឆ្នាំ​ពេល​កំពុង​ហាត់​គុន

​តារា​សម្ដែង​​ហុងកុង Donnie Yen បាន​សម្រេច​ចិត្ត​បញ្ចេញ​រូប​មួយ​ចំនួន​ពេល​មាន​អាយុ​១៧​ឆ្នាំ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ខណៈ​ដែល​គេ​កំពុង​ហ្វឹកហាត់​ក្បាច់គុន wushu ក្នុង​ទីក្រុង​ប៊េកាំង​កាល​ពី​ចុង​ឆ្នាំ​១៩៨០។

 

កុំកុំ ​បង្ហាញ​រូបច្រើន​សន្លឹក​​កាល​​អាយុ​១៧​ឆ្នាំ​ពេល​កំពុង​ហាត់​គុន


រូប​ជា​ច្រើន​សន្លឹក​នោះ បាន​បង្ហាញ​ពី​សកម្មភាព​របស់ Donnie ពេល​ហ្វឹកហាត់​ក្បាច់​គុណ​​ជា​មួយ​ក្រុម​គុន​ wushu នៅ​ពេល​ដែល​គេ​នៅ​ជា​យុវជន​ម្នាក់។ ក្នុង​រូបភាព​តារា​វ័យ​៥២​ឆ្នាំ​ បាន​បង្ហាញ​ពី​ភាព​បត់បែន​ខ្លួន ភាពរឹងមាំ និង​ជំនាញ​​ក្បាច់គុន​យ៉ាង​ល្អ។ ភាព​ជោគជ័យ​របស់​ កុំកុំ​​ ក្នុង​សិល្បៈ​ក្បាច់​គុន​ចម្រុះ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​គឺ​មក​ពី​ការ​ព្យាយាម​ និង​ប្រឹងប្រែង​ធ្វើ​ការ។

 

ជាមួយ​រូបភាព​ទាំង​នោះ Donnie បាន​សរសេរ​ភ្ជាប់​ថា​៖ “យុវជន​ ១៧​ឆ្នាំ​​ដែល​មាន​វ័យ​ក្មេង សង្ហា និង​រឹងមាំបាន​ក្លាយ​ជា​​មនុស្ស​ចាស់ លែង​សង្ហា និង​រឹងមាំ​ទៀត​ហើយ”។ ក្រោយ​ពី​មាន​​ការ​សរសេរ​បែប​នេះ​​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​គេ​​មិន​យល់​ស្រប​នឹង​ការ​លើកឡើង​នេះ​ឡើយ។ ពូក​គេ​និយាយ​ថា​ Donnie នៅ​តែ​ល្អ​ទោះ​ចាស់​ក៏​ដោយ ៕

 

កុំកុំ ​បង្ហាញ​រូបច្រើន​សន្លឹក​​កាល​​អាយុ​១៧​ឆ្នាំ​ពេល​កំពុង​ហាត់​គុន

 

កុំកុំ ​បង្ហាញ​រូបច្រើន​សន្លឹក​​កាល​​អាយុ​១៧​ឆ្នាំ​ពេល​កំពុង​ហាត់​គុន

 

កុំកុំ ​បង្ហាញ​រូបច្រើន​សន្លឹក​​កាល​​អាយុ​១៧​ឆ្នាំ​ពេល​កំពុង​ហាត់​គុន

 

កុំកុំ ​បង្ហាញ​រូបច្រើន​សន្លឹក​​កាល​​អាយុ​១៧​ឆ្នាំ​ពេល​កំពុង​ហាត់​គុន

 

 

ចុចអាន៖លេច​ Trailer ដំបូង​រឿង “Ip Man 3″ របស់ កុំកុំ​ ជាមួយ Mike Tyson

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖jaynestars