Miley Cyrus គ្រោង​ប្រគំ​តន្ត្រី​ស្រាត ១០០% ជាមួយ​ក្រុម​ Flaming Lips

Miley Cyrus គ្រោង​ប្រគំ​តន្ត្រី​ស្រាត ១០០% ជាមួយ​ក្រុម​ Flaming Lips

តារា​ចម្រៀង​ប៉ុប​អាមេរិក Miley Cyrus នឹង​មាន​អ្វី​កាន់​តែ​ប្លែក​ថែម​ទៀត​ក្នុង​ការ​បញ្ចេញ​រូបរាង​ស្រាត​របស់​ខ្លួន។

 

អតីត​តារា​សម្ដែង​ប៉ុស្តិ៍ Disney ដែល​បាន​ប្រែ​ខ្លួន​ជា​តារា​ចម្រៀង​រាង​បែក​ថ្នាំ មាន​គម្រោង​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ស្រាត​ជាមួយ​ក្រុម​ចម្រៀង​រ៉ក់ Flaming Lips ដែល​ក្នុង​នោះ​​គ្រប់​គ្នា​តម្រូវ​ឲ្យ​ស្រាត​ខោអាវ​ទាំង​អស់​បូក​រួម​ទាំង​ទស្សនិកជន​ដែរ។

 

Miley Cyrus គ្រោង​ប្រគំ​តន្ត្រី​ស្រាត ១០០% ជាមួយ​ក្រុម​ Flaming Lips

 

តារា​ចម្រៀង​នាំ​មុខ​របស់​ក្រុម Flaming Lips លោក Wayne Coyne បាន​បង្ហើប​ព័ត៌មាន​នេះ​តាម​រយៈ​បណ្ដាញ​ Instagram របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ដោយ​បាន​បង្ហោះ​រូប​ក្រុម​របស់​ខ្លួន និង​តារា​ចម្រៀង Miley ដែល​មិន​មាន​សំលៀក​បំពាក់។ Wayne បាន​សរសេរ​ថា “Oh, fuck..!! Miley Cyrus គ្រោង​ប្រគំ​តន្ត្រី​មួយ​ដែល​ក្នុង​នោះ​​​ទាំង​នាង ក្រុម​ចម្រៀង​ពួក​យើង និង​អ្នក​ទស្សនា​​គ្រប់​គ្នា​នឹង​ស្រាត​ទាំង​ស្រុង និង​មាន​បាញ់​​ព្រួស​ទឹក​ដោះ​គោ​គ្រប់​ទី​កន្លែង។ ពួក​យើង​កំពុង​ធ្វើ​បទ​ចម្រៀង​មួយ​ឲ្យ Miley ដែល​មាន​ចំណងជើង​ថា ‘Milky Milky Milk’”។

 

កាលបរិច្ឆេទ​ជាក់​លាក់​សម្រាប់​ការ​ប្រគំ​តន្ត្រី​ស្រាត​នេះ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​​គេ​ដឹង​ថា Miley និង Flaming Lips នឹង​ចាប់​ផ្ដើម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ជាមួយ​គ្នា​ចាប់​ផ្ដើម​​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នៅ​ទីក្រុង Chicago និង​បញ្ចប់​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ នៅ​ទីក្រុង Boston ៕

 

Miley Cyrus គ្រោង​ប្រគំ​តន្ត្រី​ស្រាត ១០០% ជាមួយ​ក្រុម​ Flaming Lips

រូប​ថត​ដែល Wayne Coyne បង្ហោះ​លើ Instagram

 

 

ចុចអាន៖ផ្អើល​មើល Miley Cyrus សិចស៊ី​​ស្ទើរ​ស្រាត​ក្នុង​កម្មវិធី MTV VMAs 2015

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ cnn