អ្នកគាំទ្រ Bayern អំពាវនាវឲ្យធ្វើការតវ៉ាចំពោះតម្លៃសំបុត្រនៅទឹកដី Arsenal ក្នុងតម្លៃ៦៤លានផោន

ក្រុម​អ្នក​គាំ​ទ្រ​របស់​ក្លិប Bayern Munich កំពុង​តែ​អំពាវ​នាវ​ឲ្យ​ធ្វើ​ពហិ​កា​​រយៈ​ពេល​៥​នាទី​ដំបូង​នៃ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League នា​សប្តាហ៍ក្រោយ​ជា​មួយ​នឹងក្រុម Arsenal នៅកីឡ​ដ្ឋាន Emirates ក្នុង​ការ​តវ៉ា​ចំពោះ​តម្លៃ​​សមុត្រ​ដ៏ច្រើន​លើស​លប់​។ ក្លិប​អ្នក​គាំ​ទ្រ​ឈ្មោះ​ថា FC Bayern Worldwide បាន​​រៀប​ចំ​ការ​​តវ៉ា​នេះ​រួមគ្នា​មួយ​ជា​មួយ​នឹង​​ក្រុម​គាំ​ទ្រ​ផ្សេង​ទៀត ក្រោយ​ពីអ្នក​គាំ​ទ្រ​របស់ Bayern ត្រូវ​បាន​​គិត​ប្រាក់​ជា​​អប្ប​បរមា​ចំនួន​៦៤​លា​ផោន (ស្មើ​នឹង​៩៨,៩៩​លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ចូល​រួម​ទស្ស​នា​ការ​ប្រកួត​នេះក្នុង​ទីក្រុង​ឡុងដ៍នា​ថ្ងៃ​ទី​២០ ខែ​តុលា ខាង​មុខនេះ​។
1
បើ​យោង​ទៅ​តាម​​ការ​បង្ហោះ​សារ​មួយ​នៅ​​លើ​គណ​នី​ Facebook របស់​ក្រុម​នេះ រួម​ជា​មួយនឹង​តម្លៃ​សំបុត្រ​​ផ្សេង​ៗ វា​មាន​ន័យ​ថា អ្នក​គាំ​ទ្រ​ភាគច្រើន​នឹង​ត្រូវ​តែ​ចំណាយ​ប្រាក់​ច្រើន​ជាង​​១០០​អឺ​រ៉ូ (ស្មើ​នឹង​១១៣​ដុល្លារ​អាមេ​រិក)​។ ក្រុម​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេច​ក្តីថ្លែង​ការណ៍​មួយ​ថា៖ «រច​នា​សម្ព័ន្ធ​នៃ​តម្លៃ​បែប​នេះ​ធ្វើ​ឲ្យ​ការ​​ធ្វើ​ដំណើរ​ទៅ​ទស្ស​នា​ការ​ប្រកួត​​មិន​អាច​កើត​ឡើង​ឡើយ​សម្រាប់​អ្នក​គាំ​ទ្រ​វ័យ​ក្មេង និង​​អ្នក​គាំ​ទ្រ​​មាន​លទ្ធ​ភាព​ទាប​​។ វា​បំ​ផ្លាញ​វប្ប​ធម៌ ដែល​ជា​មូល​ដ្ឋាននៃ​កីឡា​បាល់​ទាត់​។ ក្នុង​ប្រទេស​អង់​គ្លេស ការ​អភិ​វឌ្ឍ​បែប​នេះ​បាន​កើត​ឡើង​រួច​ជា​ស្រេច​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian