គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៥​តុលា មិនមាន​អ្នកស្លាប់ របួសធ្ងន់​ស្រាល ២៧ នាក់​

ភ្នំពេញ: នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ១៥ លើក ( យប់ ៧ លើក ) បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់ ២០ នាក់ ( ស្រី ៣ នាក់ ) និង​របួសស្រាល ៧ នាក់ ( ស្រី ២ នាក់ )​។ នេះ​បើតាម​របាយការណ៍​រប​ស់​ប៉ូលិស​។​

​របាយការណ៍​ប៉ូលិស​បង្ហាញថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥ លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៣ គ្រឿង ក្នុងនោះ មាន​ម៉ូតូ​ចំនួន ១៤ គ្រឿង រថយន្ត​ធុន​តូច ៧ គ្រឿង និង​យាន​ផ្សេងៗ ២ គ្រឿង​។ មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៦ លើក មិន​គោរព​សិទ្ធិ ៣ លើក ប្រជែង​គ្រោះថ្នាក់ ២ លើក កត្តា​យានយន្ត ១ លើក និង​ស្រវឹង ១ លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៩ នាក់ (​យប់ ៦ នាក់​)​។​

​របាយការណ៍ លើកឡើងថា រថយន្ត​ពិន័យ​សរុប​ចំនួន ៧១១ គ្រឿង (​រថយន្ត​ធំ ៤០ គ្រឿង​) ស្មើនឹង ៧១១ ករណី ល្មើស​ក្រដាស​ស្នាម​មាន ៥៥១ គ្រឿង ស្មើនឹង ៥៥១ ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ១៦០ គ្រឿង​ស្មើនឹង ១៦០ ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.០៤៨ គ្រឿង​៕H/S