បុរស​ម្នាក់ ទៅ​ឆក់​ត្រី បែរជា​ឆក់​ខ្លួនឯង ដោយ​ឧបករណ៍​ឆក់​ត្រី ដេកស្លាប់ នៅ​វាលស្រែ​

ព្រៃវែង: បុរស​ម្នាក់ ចេញទៅ​ឆក់​ត្រី​បាត់​មួយ​យប់ លុះ​ព្រឹក​ឡើងប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅ​វាលស្រែ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ព្រៃ​ឫស្សី ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ កម្លាំង​ជំនាញ​បាន​សនិដ្ឋានថា ជន​រូបនោះ ពិតជា​ឆក់​ខ្លួនឯង ដោយ​ឧបករណ៍​ឆក់​ត្រី​។​

​សព​មានឈ្មោះ ឃឹម ស៊ន់ អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​សី​ម៉ា ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ បានចេញ​ដំណើរ​ទៅ​ឆក់​ត្រី តែ​បែរជា​ឆក់​ខ្នួ​ន​ឯង​ស្លាប់​នៅ​វាលស្រែ​។​

​លោក​វរសេនីយ៍ទោ ពុំ កាន់ អធិការ​នគ​បាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ឈ្មោះ ឃឹម ស៊ន់ បានចេញ​ដំណើរ​ទៅ​ឆក់​ត្រី​នៅ​វាលស្រែ បាត់​មួយ​យប់ លុះ​ព្រឹក​ឡើងដល់​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​បានចេញ​ដំណើរ​ទៅ​ស្រែ ក៏​ប្រទះឃើញ​ឈ្មោះ ឃឹម ស៊ន់ ដេកស្លាប់​ផ្កាប់មុខ នៅ​កណ្តាល​វាលស្រែ​ខាងត្បូង​ភូមិ​ព្រៃ​ឫស្សី ឃុំ​ជា​ខ្លាង​។ ក្រោយពី​ឃើញ​ហេតុការណ៍​នេះ​ភ្លាម ប្រជាពលរដ្ឋ​បាន​រត់​មក​រាយការណ៍​ជូន​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជា​ខ្លាង ដើម្បី​ចុះ​ធ្វើ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​។​

​លោក​អធិការ បាន​បន្តទៀតថា ក្រោយពី​បានទទួល​ព័ត៌មាន​នេះ ភ្លាម លោក​អធិការ​បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​ពិនិត្យ​សាកសព​។ ក្រោយ​ពិនិត្យ​រួច កម្លាំង​ជំនាញ​បា​n​សន្និដ្ឋានថា ឈ្មោះ ឃឹម ស៊ន់ ពិតជា​ឆក់​ខ្លួនឯង ដោយ​ឧបករណ៍​ឆក់​ត្រី ពិតប្រាកដ​មែន​៕H/S