រថយន្ត​គេច​ជង្ហុក ប៉ះ​ដៃចង្កូត​ម៉ូតូ ខ្ទាត​អ្នកបើកបរ ចូល​ក្រោម​រថយន្ត កិន​ស្លាប់​មួយ​រំពេច​

​កណ្តាល: នារី​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ដោយ​ត្រូវ​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បើក​គេច​ចង្ហុក​ទៅខាង​ឆ្វេង ហើយ​ប៉ះ​ដៃចង្កូត​ម៉ូតូ​នារី​រងគ្រោះ ធ្វើ​ឲ្យ​នារី​រងគ្រោះខ្ទាតចូល​ក្រោម​រថយន្ត កិន​ស្លាប់​តែម្តង​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ខាង មុខផ្ទះ​លោក​សុខ​ចំរើន ភូមិ​ព្រែក​សំរោង​3 សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក ស៊ឹម ប៊ុត​បណ្ឌិត អធិការ​ប៉ូលិស​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក គឺ​មិន​ត្រូវបាន​ស្គាល់​ម៉ាកទេ ដោយសារ​ក្រោយ​កើតហេតុ បាន​បើក​គេចខ្លួនបាត់​។ ចំណែក​នារី​រងគ្រោះ មានឈ្មោះ ពៅ ស្រី​រី​ន ភេទ​ស្រី អាយុ ១៩ ឆ្នាំ នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​។​

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះបាន​ជិះ​ម៉ូតូ​ម៉ាក Suzuki Let’s ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ​លុះដល់ ចំណុចកើតហេតុ​ខាងលើ​បាន​បើក​បាន​វ៉ា​រថយន្ត​បម្រុង​ទៅមុន ប៉ុន្តែ​រថយន្តក៏​បាន​ងាក​ចង្កូតរថយន្ត​មក​ខាងឆ្វេង​គេច​ជង្ហុកដែល​នៅ​ខាងស្តាំ​របស់​រថយន្ត​នោះ បណ្តាល អោយ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ដែល​នៅ​ខាងឆ្វេង ធ្វើអោយ​ម៉ូតូ​ដួលខ្ទាត​អ្នកបើកបរ​ម៉ូតូ​ចូល​ក្រោម​កង់​រថយន្ត កិន​ស្លាប់នៅ​កន្លែងកើតហេតុ​តែម្តង​។​

​លោក​អធិការ​បាន​បញ្ជាក់ថា សាកសព​ត្រូវបាន​បងប្អូន មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ រីឯ​មធ្យោបាយ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាលក្រុង​តាខ្មៅបណ្តោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ H/S